ខួប​កូន​សោះ ច័ន្ទ សុធារ័ត្ន អញ្ជើញ​សុទ្ធតែ​តារា​ល្បីៗ

  • 2015-02-04 16:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​សប្ដាហ៍​នេះ អតីត​តារា​សម្ដែង អ្នក​នាង ច័ន្ទ សុធារ័ត្ន បាន​ធ្វើ​ខួប​កំណើត​​គម្រប់ ១ ឆ្នាំ​ កូន​ស្រី​របស់​ខ្លួន ហើយ​នាង​បាន​អញ្ជើញ​សុទ្ធតែ​តារា​ល្បី​ចូល​រួម​នៅ​​Mango Mango​ ក្បែរ​​ស្ថាន​ទូត​​ រុស្សី។

 

 

តារា​ទាំង​នោះ​ រួមមាន លោក ទេព រិនដារ៉ូ លោក លឹម រដ្ឋា អ្នក​នាង ខៀវ សុរ៉ាវី កញ្ញា ឌួង ហ្សូរីដា កញ្ញា ឌួង ហ្សូរីម៉ា កញ្ញា ម៉ាក សែនសូនីតា អ្នក​នាង ឈិត សុជាតា កញ្ញា ញឹម ចន្ទថន កញ្ញា ឌុច លីដា និង តារា​ល្បីៗ​ជា​ច្រើន​ទៀត។

 

គ្រង​​ឈុត​រ៉ូប​វែង​ពណ៌​ស្វាយ​ទឹក​មុខ​ញញឹម​ស្រស់ស្រាយ និង ​សំដី​មួយៗ សុធារ័ត្ន បាន​ប្រាប់​​ Sabay ថា នាង​មិន​ភ្លេច​ឡើយ​មិត្តភ័ក្ដិ​ដែល​ធ្លាប់​កម្សត់កម្រ​ជា​មួយ​គ្នា ជា​ពិសេស​នោះ អ្នក​សិល្បៈ ត្បិត​អី​ នាង​មាន​ថ្ងៃ​នេះ​ក៏​ព្រោះ​តែ​សិល្បៈ​ទាំង​អស់។  សុធារ័ត្ន ប្រាប់​ថា កម្មវិធី​ខួប​នេះ​ មាន​អ្នក​សិល្បៈ​ចូលរួម​​​ប្រហែល​ជា ​៣០ ទៅ ៤០ នាក់​ ហើយ​អ្នក​ទាំង​នោះ​សុទ្ធតែ​ជា​មិត្តភ័ក្ដិ​ស្និទ្ធ ដែល​តែង​តែ​មាន​កម្មវិធី​​អ្វី អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក។

 

ចន្ទ័ សុធារ័ត្ន ជា​តារា​ស្រី​ម្នាក់ ​ដែល​មាន​សំណាង​ខ្លាំង បន្ទាប់​ពី​មាន​ស្វាមី​ជា​អ្នក​ជំនួញ​ធំ​មក។ នាង​ត្រូវ​បាន​ ស្វាមី ផ្ដល់​ដើម​ទុន​រាប់​​លាន​ដុល្លារ​រក​ស៊ី ដោយ​បច្ចុប្បន្ន​នាង​មាន​ហាង​ចំនួន ៣ កន្លែង​ ភោជនីយដ្ឋាន​ខ្នាត​​បែប​អន្តរជាតិ  ហាង​​ម៉ាស្សា និង ស្ប៉ា  ជាដើម។ ប្រភព​ស្និទ្ធ​នឹង​​សុធារ័ត្ន បាន​ខ្សឹប​ប្រាប់​ Sabay ថា សព្វថ្ងៃ​នេះ សុធារ័ត្ន ពាក់​​គ្រឿងអលង្ការ សុទ្ធតែ​គ្រាប់ពេជ្រ​ថ្លៃ​​រាប់​ម៉ឺន​ដុល្លារ ​រថយន្ត​ជិះ មិន​ក្រោម ​១០ ម៉ឺន​ដុល្លារ​ឡើយ ហើយ​ថែម​​ទាំង​មាន​អង្គរក្ស​ដើរ​តាម​ទៀត​ផង។

 

និយាយ​អំពី​គម្រោង​យក​កូន​ទីពីរ​ អ្នក​នាង សុធារ័ត្ន និយាយ​ប្រាប់​ថា នាង​នៅ​មិនទាន់​ចង់​បាន​​មួយ​ទៀត​នៅ​ឡើយ​ទេ ព្រោះ​ចង់​ទុក​ពោះ​ឲ្យ​នៅ​ទំនេរ និង ពង្រឹង​អាជីវកម្ម​របស់​ខ្លួន​សិន៕​

 

 

 

អានអត្ថបទ៖ ៤​ប្លង់​​ចំហ​ល្វែង​លើ​​របស់​ វ៉ាង​ ស្រីណូ​ គេច​មិន​ផុត​ពី​កាមេរ៉ា

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី