ញាក់​សាច់! រក​ឃើញ​មេរោគ​ថ្មី​បង្កប់​ខ្លួន​ក្នុង​កម្មវិធី​ទូរសព្ទ​មួយ​ចំនួន​

  • 2015-02-04 18:11:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​របាយការណ៍​ថ្មី​មួយ​ពី​ក្រុមហ៊ុន​​ការ​ពារ​​​សុវត្ថិភាព​លើ​ប្រព័ន្ធ​​ប្រតិបត្តិការ​​​ OS ​ឈ្មោះ​ថា​ Avast ​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​​ថា ​ខ្លួន​បាន​រក​ឃើញ​នូវ​ទម្រង់​មេរោគ​ថ្មី​ (Adware)​ មួយ​នៅ​លើ​ Google Play store។

 

មេរោគ​​ប្រភេទ​ថ្មី​នេះ​គឺ​ត្រូវ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​កម្មវិធី​ជា​ច្រើន​នៅ​លើ​ Google Play Store។ ក្នុង​នោះ​ដែរ​ Avast បាន​បង្ហាញ​ឈ្មោះ​កម្មវិធី​ និង​ហ្គេម​មួយ​ចំនួន​ដែល​បាន​ផ្ទុក​នូវ​មេរោគ​ប្រភេទ​ថ្មី​នេះ​ដែល​មាន​ដូច​ជា​ Durak ,IQ test​ និង​ History app ​ដែល​កម្មវិធី​​ទាំង​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​ពី​ ៥​ ទៅ​ ១០ លាន​ដោនឡូត​ឯណោះ។ នេះ​បើ​តាម​ទិន្នន័យ​នៅ​លើ​ Google Play។​​

 

 

​មេរោគ​ថ្មី​នេះ​បាន​វាយ​លុក​​ទៅ​លើ​ទូរសព្ទ​ Smartphone​ ដោយ​ការ​​បង្ហាញ​សារ​ក្លែង​ក្លាយ​​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​នៅ​ពេល​ Unlock ​ ដើម្បី​អោយ​អ្នក​ប្រើ​ប្រាស់​ចុច​ចូល​ដំណើរការ​ ទៅ​កាន់​គេហទំព័រ​​ និង​អោយ​ធ្វើ​ការ​ទាញ​យក​នូវ​កម្មវិធី ​​ពី​ប្រភព​ផ្សេង​ៗ​ជា​ច្រើន​ទៀត។  ​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​នៅ​តែ​បន្ត​បង្ហាញ​​​សារ​រហូត​​ទាល់​តែ​​​ Reboot​ ម៉ាស៊ីន​ទូរសព្ទ​ទើប​លែង​​បង្ហាញ​​ខ្លួន​។

 

សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

http://youtu.be/UkRAu2xcuTU

 

អ្នក​ស្រាវ​ជ្រាវ​របស់​ Avast ​លោក​ Filip Chytry​ បាន​ពន្យល់​ពី​មេរោគ​ប្រភេទ​ថ្មី​នេះ​​ថា ​ដំបូង​​គឺ​​មាន​ការ​ Comment ​ជា​ច្រើន​​ទៅ​លើ​ទំព័រ​​​ពិភាក្សា​របស់​គេហទំព័រ​របស់​​ Avast។ ​ហើយ​លោក​មិន​សូវ​ជា​​ចាប់​អារម្មណ៍​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​​នៅ​ពេល​ដែល​លោក​បាន​ពិនិត្យ​កាន់​តែ​ច្បាស់​​បាន​ដឹង​ថា ​មេរោគ​នេះ​គឺ​រាល​ដាល​ទៅ​ដល់​កម្មវិធី​​មួយ​ចំនួន​ធំ​​ទៅ​ហើយ​។  ​កម្មវិធី​​ទាំង​នោះ​គឺ​មាន​នៅ​ក្នុង​ប្រទេស​​និយាយ​ភាសា​អង់គ្លេស​​ និង​ភាសា​ដទៃ​ផ្សេង​ទៀត​ ហើយ​កម្មវិធី​​ដែល​មាន​ផ្ទុក​មេរោគ​ទាំង​នោះ​គឺ​ត្រូវ​បាន​ដោនឡូត​ពី​អ្នក​ប្រើ​ប្រាស់​រាប់​លាន​នាក់។

 

 

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​គឺ​កំពុង​តែ​ធ្វើ​ការ​តាម​ដាន​ និង​ដោះស្រាយ​ពី​បញ្ហា​នេះ៕

 

-អាន​អត្ថបទ៖ ផល​ប៉ះពាល់​នៃ​វិទ្យុសកម្ម​ មិន​​អាច​​មើល​​រំលង​​​​ ការ​ពារ​​ដោយ​​របៀប​ណា?

 

 

ប្រែ​សម្រួល​៖ សំនៀង​ ប្រភព៖ techcrunch

អត្ថបទពេញនិយម