ក្រុម​ការងារ JXII បញ្ជាក់​ការពិត​ពី​ព័ត៌មាន​ថា​មាន​បក្ស​ថ្មី

  • 2015-02-05 21:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​បែក​ធ្លាយ​ដំណឹង​ថា​សេវា​កម្សាន្ត​អនឡាញ​បែប​ផ្សេង​ព្រេង​តាម​រឿង​ព្រេង​និទាន​ចិន​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្តៗ​យុវវ័យ​សម័យ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា JXII នឹង​បន្ថែម​បក្ស​ថ្មី​មួយ​ទៀត​ដើម្បី​ឲ្យ​អ្នក​កម្សាន្ត​ទាំងអស់​បាន​ស្គាល់​នូវ​ក្បាច់​គុន និង​យុទ្ធ​សិល្ប រួម​ទាំង​បទពិសោធន៍​ថ្មី​នោះ ត្រូវ​បាន​ក្រុម​ការងារ​សេវា​កម្សាន្ត JXII ចេញ​មក​បកស្រាយ​ហើយ​ថា​គឺ​ជា​រឿង​ពិត ១០០ ភាគរយ។

 

អាន៖ បែក​ធ្លាយ JX ជិត​ចេញ​បក្ស​ថ្មី​មួយ​ទៀត​ហើយ

 

ក្រុម​ការងារ​សេវា​កម្សាន្ត JXII បាន​និយាយ​ថា ៖ "ការ​បន្ថែម​បក្ស​ថ្មី​នៅ​ក្នុង​សេវា​កម្សាន្ត JXII គឺ​ជា​រឿង​ពិត ១០០ ភាគរយ ហើយ​បក្ស​ថ្មី​នោះ​នឹង​បង្ហាញ​ខ្លួន​ក្នុង​សេវា​កម្សាន្ត JXII យើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ ព្រោះ​ក្រុម​ការងារ​សេវា​កម្សាន្ត JXII ទាំងមូល​បាន​រក​ឃើញ និង​កែសម្រួល​ចំណុច​អវិជ្ជមាន​នៃ Version ថ្មី រួម​ទាំង​បក្ស​ថ្មី​នោះ​ក្នុង Server Test ចំនួន ៩០ ភាគរយ​ហើយ។"

 

 

ចំណែក​ឯ​រឿង​បន្ថែម​នគរ​ថ្មី ក្រុម​ការងារ​សេវា​កម្សាន្ត​បាន​បញ្ជាក់​ផង​ដែរ​ថា សម្រាប់ Version ក្រោយ​នេះ​សេវា​កម្សាន្ត JXII នឹង​មិន​បន្ថែម​នគរ​ថ្មី​ឡើយ គឺ​មាន​តែ​បក្ស​ថ្មី រួម​និង​ព្រឹត្តិការណ៍​ប្រចាំ​ខែ​ប៉ុណ្ណោះ។

 

និយាយ​អី​ចឹង បក្ស​ថ្មី​ហ្នឹង​ដូច​ជា​សម្ងាត់​ដល់​ហើយ! សាកល្បង​ទាយ​ទាំងអស់​គ្នា​មើល៍ តើ​បក្ស​ថ្មី​ហ្នឹង​បក្ស​អី​ដែរ?

 

អត្ថបទ៖ ភីឆាយ