យ៉ាទីថា បុរសៗកុំយល់ច្រឡំមួយសន្លឹកដ៏ស្រើបស្រាលជាមួយ តូតា ជាការលេងសើចទេ
- 2015-02-06 17:18:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉ាទីថា បុរសៗកុំយល់ច្រឡំមួយសន្លឹកដ៏ស្រើបស្រាលជាមួយ តូតា ជាការលេងសើចទេ
ចន្លោះមិនឃើញ
គង់ វង្សយ៉ាទី និយាយថា បុរសៗ និងទស្សនិកជនកុំយល់ច្រឡំថាខ្លួន និងកញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ជាមនុស្សស្រឡាញ់ភេទដូចគ្នា ចំពោះរូបថតមួយសន្លឹកថើបគ្នាបង្ហោះលើបណ្ដាញសង្គម Facebook គឺគ្រាន់តែជាការលេងសើចឱ្យសប្បាយទេ។
យ៉ាទី ប្រាប់ Sabay ថា៖"ខ្ញុំថាមែនៗ បើបង្ហោះរូបហ្នឹងនឹងមានគេសួរនាំមែន ឥឡូវមកដល់ភ្លែតបងសារព័ត៌មាន។ ខ្ញុំហើយនឹងអា តូតា លេងសើចទេបង គ្មានខ្ទើយទេ ប្រាប់បុរសៗផងថាកុំយល់ច្រឡំ"។
តារាសម្ដែង និងជាពិធីការិនីខាងលើបន្តថា រូបថតថើបគ្នាជាមួយ តូតា កើតឡើងក្នុងពិធី បុណ្យបច្ច័យ បួន និងគម្រប់ខួប ១៥អាពាហ៍ពិពាហ៍ថៅកែស្រា CHIVAS កាលពីដើមសប្ដាហ៍នេះ។ ហេតុផលនាំឱ្យនាង និង ម៉ាក សែនសូនីតា ឈាន ទៅដល់ការថតបែបដូច្នេះ បន្ទាប់ពីផឹកស្រាស្រវឹងរៀងៗខ្លួន។
គង់ វង្សយ៉ាទី ចាត់ទុកថា នេះជាមេរៀនមួយ នាងប្រុងប្រយ័ត្នទៅថ្ងៃមុខពីសកម្មភាពផ្សេងៗក្នុងសង្គមសិល្បៈ បន្ទាប់ពីមហាជនចាប់អារម្មណ៍យកចិត្តទុកដាក់រាល់សកម្មភាពរបស់នាងជាប់បែបនេះ។ តូតា មិនអាចសុំការបញ្ជាក់បានទេ ដោយទូរសព្ទរបស់នាងមិនអាចទាក់ទងបាន។
ម៉ាក សែនសូនីតា និង គង់ វង្សយ៉ាទី គឺជាតារាសម្ដែងឈានមុខដូចគ្នាក្នុងពិភពសិល្បៈខ្មែរ។ ក្រៅតែពីមានសកម្មភាពជាប់មិនចេះដាច់ក្នុងការថតភាពយន្ត ឬស្ប៉ត អ្នកទាំងពីរតែងមានមុខរហូតក្នុងកម្មវិធីសិល្បៈនានា៕
គង់ វង្សយ៉ាទី និង ម៉ាក សែនសូនីតា ថើបគ្នាក្នុងកម្មវិធីសិល្បកាលពីពេលថ្មីៗ រូបថត៖ FB Kong Vongyaty
អានអត្ថបទបន្ត៖ អស់ទាស់…ពេជ្រ សោភា ចាប់លើករ៉ូបកូនក្រមុំរាំញាក់រង្គើឆាកយប់មិញ!!!
អានអត្ថបទបន្ត៖ មើល…តារាៗចូលរួមពិធីមង្គលការ ពេជ្រ សោភា យប់មិញ
អានអត្ថបទបន្ត៖ ពេជ្រ សោភា និងស្វាមី យំព្រមគ្នា អត្ថបទ៖ អ៊ីង សុឡា