ឧបករណ៍​បំពាក់​ Smartphone​អាច​​រក​ឃើញ​​អ្នក​​ផ្ទុក​​HIV ត្រឹម​តែ​១៥​នាទី

  • 2015-02-06 19:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ស្រាវ​ជ្រាវ​​មួយ​ក្រុម​មក​ពី​សាកលវិទ្យាល័យ​កូឡុំប៊ី ​បាន​បង្កើត​នូវ​ឧបករណ៍​មួយ​ដែល​អាច​ភ្ជាប់​ជា​មួយ​នឹង​ទូរសព្ទ​ Smartphone ​​ហើយ​អាច​​ធ្វើ​​តេស​រក​មេរោគ​អេដស៍​ និង​ស្វាយ​បាន​យ៉ាង​លឿន។ ​

 

 

យោង​តាម​​របាយការណ៍​របស់​​គេហទំព័រ​ Science Daily ​បាន​អោយ​ដឹង​ថា​ ឧបករណ៍​មួយ​នេះ​គឺ​មាន​សមត្ថភាព​​ធ្វើ​តេស​ស្វែង​រក​បាន​មេរោគ​ ក្នុង​រយៈ​ពេល​​ត្រឹម​តែ​១៥​នាទី​តែ​ប៉ុណ្ណោះ​​​ ដោយ​ការ​តេស្ដ​ជាមួយ​ឈាម​ជួស​ពី​​​​ដៃ​របស់​អ្នក​​ និង​ប្រើ​ប្រាស់​​ថាមពល​​ពី​ទូរសព្ទ​ Smartphone ។ ​

ឧបករណ៍​មួយ​នេះ​គឺ​ចំណាយ​ថវិកា​​​​ប្រហែល​ជា​៣៤​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​ការ​បង្កើត ​ប៉ុន្តែ​វា​មាន​សមត្ថភាព​ធ្វើ​តេស​ដូច​​ទៅ​នឹង​មន្ទីរ​​ពិសោធន៍​ ដែល​​បំពាក់​​បរិក្ខារ​មាន​តម្លៃ​​រាប់​ពាន់​ដុល្លារ​ដែរ។

​ លោក​ Samuel K. Sia​ ប្រធាន​ស្រាវជ្រាវ​ និង​ជា​សាស្ត្រាចារ្យ​រង​ផ្នែក​វិស្វកម្ម​ជីវៈ​ឱសថ​នៅ​ក្នុង​សាកលវិទ្យាល័យ​​ កូឡុំប៊ី​បាន​និយាយ​ថា​​ ឧបករណ៍​បំពាក់​ Smartphone នេះ​គឺ​ជា​ “មន្ទីរ​ពិសោធន៍​ដែល​មាន​គុណភាព​ពេញលេញ”។

 

ព្រោះ​តែ​ឧបករណ៍​មួយ​នេះ​ផ្ដល់​ភាព​ងាយ​ស្រួល​ប្រើ​ប្រាស់​ជា​ពិសេស​​នៅ​ក្នុង​បណ្ដា​ប្រទេស​ក្រី​ក្រ​​ និង​តំបន់​ដាច់​ស្រយាល​ដូច​ជា​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ជា​ដើម​​ គេ​​​សង្ឃឹម​​​ថា​ នឹង​​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​រាប់​លាន​នាក់​ពី​ការ​ចម្លង​រោគ​អេដស៍​៕

 

 

-អាន​អត្ថបទ៖ ធ្លាយ​រូប​​​សំបក​ Galaxy S6 ​​រាង​ស្ទើរ​ដូច iPhone 6/6 Plus ​ទាំង​​ស្រុង

 

 

ប្រែ​សម្រួល​៖ សំនៀង​ ប្រភព​៖  time

អត្ថបទថ្មី