មើល​វិធី Make up បែប​ Sexy ម្ដង​មើល៍​ប្លែក​ប៉ុណ្ណា?

  • 2015-02-07 12:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​អ្នក​ជំនាញ​ខាង​ Make up កញ្ញា ណា​កែវ អាំផា បង្ហើប​ប្រាប់​ Sabay ថា ការ​ Make up គឺ​សំខាន់​បំផុត ​លេង​ពណ៌​ត្រង់​ភ្នែក បើ​Make up ត្រឹម​តែ​ចូល​កម្មវិធី​មង្គលការ ឫ ​ពិធី​ជប់លៀង​ផ្សេងៗ​ គេ​បែងចែក​ជា​ ២​ យ៉ាង ​ផាត់​តាម​បែប​ធម្មជាតិ និង ​ផាត់​តាម​បែប​Sexy។

 

សម្រាប់​ការ​ Make up បែប​ធម្មជាតិ​ចូល​រួម​ពិធី​ជប់លៀង​ផ្សេងៗ Sabay បាន​បង្ហាញ​ជូន​ប្រិយមិត្ត​កាល​ពី​សប្ដាហ៍​មុន​ហើយ។ ប៉ុន្តែ​សប្ដាហ៍​នេះ ​Sabay ក៏​មិន​ធ្វើ​ឲ្យ​ខុស​បំណង​ដែរ សូម​បង្ហាញ​ជូន​ដល់​ប្រិយមិត្ត​ដឹង​ពី​ការ​ Make up បែប​ Sexy វិញ​ម្ដង​ តើ​ស្រស់​ស្អាត​ប៉ុណ្ណា?

 

ណាកែវ ប្រាប់​បន្ត​ទៀត​ថា​ ការ​ Make up បែប​ធម្មជាតិ​គឺ​ខុស​ពី​ Sexy បន្តិច​ត្រង់​ថា​ បែប​ធម្មជាតិ​ ​លេង​ពណ៌​ត្រង់​ភ្នែក និង ​ម្សៅ​ស្ដើងៗ ​ស្រាលៗ តែ​បើ​បែប​ Sexy វិញ​គឺ​លេង​ពណ៌​ភ្នែក​ដិត និង ​ម្សៅ​ក៏​ដិត​ដែរ។

 

ណាកែវ បញ្ជាក់​ចំណុច​ពិសេស​ក្នុង​ការ​ផាត់​មុខ​បែប ​Sexy ថា ការ​ផាត់​មុខ​មិន​ប្រាកដ​ថា​ ទាល់​តែ​ផាត់​ម្សៅ​ដិត​បាន​ហៅ​ថា​ Sexy ទេ​សំខាន់​ទៅ​លើ​ទម្រង់​មុខ​ផង​ដែរ។ មួយ​វិញ​ទៀត​បើ​ផាត់​ភ្នែក​ដិត​ខ្មៅ​ហើយ ត្រូវ​លេង​ពណ៌​ក្រែម​ស្ដើង ឫ​ពណ៌​ផ្កាឈូក​ស្រាល បើ​ផាត់​ភ្នែក​រៀង​ស្រាលៗ ​គឺ​ត្រូវ​ប្រើ​ក្រែម​ពណ៌​ដិត​ដូចជា​ពណ៌​ក្រហម ឬ​ពណ៌​ផ្កា​កុលាប​ដិត​ធ្វើ​បែប​នេះ​ គឺ​ធ្វើ​ឲ្យ​មិន​សូវ​សាំ និង ​ប្លែក​ស្រស់​ស្អាត។

 

ដូច្នេះ​កុំ​ឲ្យ​ខាត​ពេល​យូរ​សូម​មើល​ពី​ពិធី​ផាត់​មុខ​បែប ​Sexy ចូល​រួម​ពិធី ពិធី​មង្គលការ ​និង​ ជប់លៀង​ផ្សេងៗ៖

 

 

សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

https://www.youtube.com/watch?v=Lffd1GZkAy8&feature=youtu.be

 

 

ចង់​មើល​ពី​ការ​Make up បែប​ធម្មជាតិ សូម​ចុច​ទីនេះ...

ចង់​មើល​ម៉ូដ​សំលៀកបំពាក់​ផ្សេងៗ សូម​ចុច​ទីនេះ...

 

ប្រសិន​បើ​អ្នក​ត្រូវការ​អ្នក​ផាត់មុខ​ខាង​លើសម្រាប់​កម្មវិធី​ផ្សេងៗ សូម​ទាក់​ទង​តាម​ទូរសព្ទ​លេខ 016 224​ 554 ។

 

អត្ថបទ៖ សុខ​អូន