Tablet ស៊េរី​ថ្មី​មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​សមត្ថភាព​មិន​ចាញ់​កុំព្យូទ័រ

  • 2015-02-09 16:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tablet ទើប​តែ​មក​ដល់​ស្រុក​ខ្មែរ​សមត្ថភាព​មិន​ចាញ់​កុំព្យូទ័រ​នោះ​មាន​ឈ្មោះ​ថា CSC AU802T រួម​ផ្សំ​នឹង​រូប​រាង​ស្ដើង​ហើយ​ស្រាល។​

 

 

លោក ប៊ុន ហ៊រ ម្ចាស់​ហាង​ T-Shop បាន​ឲ្យ​ដឹង​ថា​ Tablet នេះ​លោក​ទើប​តែ​យកមក​លក់លើ​ទីផ្សារ​ដោយ AU802T នេះ​ប្រើ​ប្រាស់  AMD Quad-Core Intel Bay Trail 1.33GHz, មាន​ទំហំ​អេក្រង់ ៨ អ៊ីញ​ដែល​មាន​កម្រិត​រូបភាព​រហូត 1280 × 800 pixels, ចំនួន​ Ram 1GB, អាច​ផ្ទុក​ទិន្នន័យ​រហូត​ដល់ 16GB និង បន្ថែម​ microSD ក្រៅ​រហូត 64GB។

 

ដោយ​កាមេរ៉ា មុខ២ មេហ្គាភីសែល និង ក្រោយ ៥ មេហ្គាភីសែល, អាច​ដាក់​ ស៊ីម​កាត​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​ថែម​ទៀត​ផង។ ជាង​នេះ​ទៅ​ទៀត​វា​មាន​ទម្ងន់​ត្រឹម​តែ ៣១០ ក្រាម​តែ​ប៉ុណ្ណោះ​ ហើយ​ប្រើ​ប្រាស់ Windows 8.1 រូម​ផ្សំ​នឹង​អាច​ប្រើ  Microsoft Office 365 បាន​ផង​ដែរ។

 

សម្រាប់​តម្លៃ​របស់​ Tablet មួយ​នេះ​លក់​លើ​ទីផ្សារ ២៦៨ ដុល្លារ។

 

http://youtu.be/dheinp-YlD0

 

ចុច​អាន៖ ទស្សនា​វីដេអូ​ពី​គុណ​សម្បត្តិ​និង​វត្តមាន Galaxy A7 ទាំង​អស់​គ្នា

 

ចុច​អាន៖ Honda Click ស៊េរី ២០១៦ មាន​ឈុត​វីដេអូ​

 

ចុច​អាន៖ កាមេរ៉ា Canon EOS 7D Mark II ឃើញ​ហើយ​ចង់​​បាន

 

អត្ថបទ៖ ដារ៉ាឆានី​