មើលសម្រស់ YoonA ពេលថតរឿងចិនបុរាណ ស្រស់ស្អាតយ៉ាងណាដែរ?
- 2015-02-07 13:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលសម្រស់ YoonA ពេលថតរឿងចិនបុរាណ ស្រស់ស្អាតយ៉ាងណាដែរ?
ចន្លោះមិនឃើញ
ថ្មីៗនេះ សមាជិកក្រុមចម្រៀងកូរ៉េ Girls' Generation ឈ្មោះ YoonA បានចូលសម្ដែងជាតួឯកស្រីក្នុងរឿងភាគចិនថ្មីមួយ មានចំណងជើងថា "Wu Shen Zhao Zi Long”។ បើទោះជាធ្លាប់មានបទពិសោធន៍ច្រើនក្នុងការសម្ដែង ប៉ុន្តែនេះជាលើកដំបូងហើយដែល តារាវ័យ ២៤ឆ្នាំរូបនេះ បានចូលសម្ដែងក្នុងរឿងភាគបុរាណចិន។ ដូច្នេះថ្ងៃនេះ យើងមកមើលសម្រស់របស់នាង ពេលសម្ដែងរឿងចិនម្ដងមើល៍ ថាតើស្រស់ស្អាតប្លែកយ៉ាងណាដែរ?
ភាពយន្តភាគចិន "Wu Shen Zhao Zi Long” នឹងមានបញ្ចាំងតាមទូរទស្សន៍ Hunan នៅខែសីហា ខាងមុខ។ ក្រៅពី YoonA តួអង្គសំខាន់ក្នុងរឿងនេះមានដូចជា តារាសម្ដែងចិន Lin Geng Xin និងតារាសម្ដែងកូរ៉េ Kim Jeong Hoon ៕
តួសំខាន់ទាំង៣ក្នុងរឿងនេះ (Lin Geng Xin, Im Yoon Ah និងKim Jeong Hoon)
ចុចអាន៖ស្រីស្អាត Taeyeon បង្ហាញខ្លួនលើកដំបូង ក្រោយធ្លាក់ពីលើឆាក
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ postjung