ជឿ​​អត់​​ថា តារា​កូរ៉េ​​ស្អាត​​ទាំង​​៥​ដួង​​នេះ មិន​​ធ្លាប់​​បាន​​​​វះ​​កាត់​​កែ​​សម្ផស្ស​?

  • 2015-02-09 15:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​ៗ​ក៏​ដឹង​ដែរ​ថា​តារា​កូរ៉េ​​​តែង​តែ​​មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា។ តារា​​ភាគ​ច្រើន​​សុទ្ធ​​តែ​ធ្លាប់​ឆ្លង​កាត់​ការ​វះ​កាត់​ច្រើន​លើក​ច្រើន​សារ​ ទម្រាំ​បាន​មុខមាត់​​ស្រស់​សង្ហា​ដូច​សព្វ​ថ្ងៃ។ ប៉ុន្តែ​​ក្នុង​​នោះ​ក៏​មាន​តារា​​តិចតួច​បំផុត​មាន​សម្រស់​ស្អាត​តាំង​ពី​កំណើត​ ដោយ​ពុំ​បាន​វះ​កាត់​ទាល់​តែ​សោះ។ ខាង​ក្រោម​គឺ​ជា​តារា​កូរ៉េ​ល្បី​​សម្រស់​​ស្រស់​ស្អាត​៥ដួង​​ ដែល​​តែងតែ​​បដិសេធ​ថា​ ពួក​គេ​មិន​ធ្លាប់​ឆ្លង​​ផ្លែ​កាំ​បិត​លើ​ផ្ទៃ​មុខ​​​ សូម្បី​តែ​បន្តិច៖

 

១. Lee Min Ho

 

 

Min Ho ធ្លាប់​បាន​ធានា​ចំពោះ​មុខ​ប្រិយមិត្ត​គាំ​ទ្រ​ថា​ ខ្លួន​មិន​ដែល​បាន​វះ​កាត់​ម្តង​ណា​ឡើយ។ តារា​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ និយាយ​ទៅ​កាន់​សន្និសីទ​ Gangnam Blue កាល​ពី​ខែ​មុន​ថា "ខ្ញុំ​មិន​ខ្វល់​ចំពោះ​មន្ទិល​សង្ស័យ​ ដែល​ថា​ខ្ញុំ​ធ្លាប់​វះ​កាត់​កែ​សម្ផស្ស​ឬ​អត់​ទេ ព្រោះ​ខ្ញុំ​​មាន​រូប​ថត​នៅ​ពេល​បញ្ចប់​ការ​សិក្សា​ជា​ភស្តុតាង...មុខ​របស់​ខ្ញុំ​ជា​ប្រភេទ​ស្បែក​​​ដែល​ងាយ​នឹង​ហើម​"។ ​​​​​​

 

២. Miss A's Suzy

 

 

តារា​ស្រី​របស់​ផលិតកម្ម Dream High រូប​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​ប្រព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ (KBS) ថា​ តួ​ខ្លួន​នាង​ទាំង​មូល​មិន​ដែល​ត្រូវ​ចុង​កាំបិត​ម្តង​ណា​ឡើយ លើក​លែង​តែ​ធ្មេញ​របស់​នាង​ប៉ុណ្ណោះ​ ដែល​ធ្លាប់​បាន​វះកាត់​​​​ស្រោប​​​ប៉​សឺ​ឡែ​ន។

 

 

៣. Han Ye Seul

 

 

“ខ្ញុំ​តែង​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។ គ្មាន​នរណា​ម្នាក់​អាច​នឹង​ពេញ​ចិត្ត​នឹង​រូបរាង​ខាង​ក្រៅ​របស់​គេ​មួយ​រយ​ភាគ​រយ​នោះ​ទេ។ មនុស្ស​ជា​ច្រើន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មើល​ទៅ​ដូច​ជា​មនុស្ស​ស្រី តែ​ខ្ញុំ​ផ្ទាល់​​បែរ​ជា​ចង់​ឱ្យ​​ខ្លួន​ឯង​មើល​ទៅ​ដូចជា​ស្រី​បន្តិច​ប្រុស​បន្តិច"។  Han Ye Seul ឆ្លើយ​តប​ទៅ​នឹង​កិច្ច​សម្ភាសន៍​មួយ ដែល​បាន​សួរ​ថា ​តើ​នាង​ចង់​ទទួល​យក​ការ​វះ​កាត់​​ ដើម្បី​ឱ្យ​មើល​ទៅ​ដូច​មនុស្ស​ស្រី​ទាំង​ស្រុង​ឬ​អត់។ ​

 

 

៤. Park Shin Hye

 

 

 

តារា​មួយ​ដួង​នេះ​ធ្លាប់​បាន​បក​ស្រាយ​ក្នុង​កិច្ច​សម្ភាសន៍​ជា​ច្រើន​ ថា​នាង​ពុំ​ធ្លាប់​បាន​វះ​កាត់​ម្តង​ណា​ឡើយ។ មនុស្ស​មួយ​ចំនួន​តែង​តែ​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​នាង​វះកាត់​ខ្ទង់​ច្រមុះ​ តែ​នាង​បដិសេធ។ ​

 

 

៥. Isak (Ida Simmons)

 

 

តារា​ចម្រៀង​និង​ជា​ DJ ​រូប​នេះ បាន​ប្រាប់​ទៅ​កម្មវិធី K-Poppin ថា​ ភ្នាក់​ងារ​ SM Entertainment របស់​នាង​ពី​មុន​ធ្លាប់​បាន​ស្នើ​ឱ្យ​នាង វះ​កាត់​ច្រមុះ​ តែ​ដោយ​សារ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​វះកាត់​ ទើប​ធ្វើ​ឱ្យ​នាង​បដិសេធ៕

 

ចុះ​ប្រិយមិត្ត​គិត​ថា​​តារា​ទាំង ៥ដួង​នេះ​ធ្លាប់​​វះកាត់​កែ​សម្ផស្ស​ដែរ​ទេ?

 

អាន៖ ម៉ូដ​​​សក់​ប្លែក​ៗ​របស់​តារា​កូរ៉េ​១០​ដួង​ យក​ស្ទីល​តាម​របស់​​ទាំង​នេះ​សោះ!​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ​​​​​​​dramafever