ព្យាបាល​អាការ​ឈឺក្បាល​តាម​វិធី​ងាយៗ ​ដោយ​មិន​​បាច់​លេប​ថ្នាំ

  • 2015-02-09 17:10:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈឺក្បាល​ជា​អាការ​មួយ​ប្រភេទ​ដែល​មនុស្ស​​ជា​ច្រើន​ធ្លាប់​ជួបប្រទះ រហូត​ដល់​ពេល​ខ្លះ​លេប​ថ្នាំ​ហើយ​ក៏​នៅ​តែ​មិន​បាត់។ ​ថ្ងៃនេះ Sabay សូម​បង្ហាញ​ពី​វិធី​ព្យាបាល​អាការ​ឈឺក្បាល​តាម​វិធី​ងាយ​ដោយ​មិន​ចាំបាច់​លេប​ថ្នាំ៖

 

 

១. ម៉ាញេស្យូម

 

ការសិក្សា​បាន​បង្ហាញ​ថា​អ្នក​ដែល​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង ​ត្រូវ​បាន​រក​ឃើញ​ថា​ខ្វះ​សារធាតុ​ម៉ាញេស្យូម។ មួយ​ក្នុង​ចំណោម​ឱសថ​ធម្មជាតិ​ដែល​អាច​ព្យាបាល​ឈឺក្បាល​ប្រកាំង​បាន ​គឺ​អាហារ​បំប៉ន​ម៉ាញេស្យូម​ដើម្បី​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់។

 

២. វីតាមីន B

 

 

សារធាតុ​វីតាមីន B មាន​ សាច់ ទឹកដោះគោ គ្រាប់ធញ្ញជាតិ និង បន្លែ​ពណ៌​បៃតង ​គឺ​អាច​បង្ការ​ជំងឺ​ឈឺក្បាល​បាន​ដែរ។

 

៣. អូមេហ្គា ៣

 

ក្នុង​ចំណោម​ឱសថ​​ធម្មជាតិ​​សម្រាប់​ព្យាបាល​ជំងឺ​ឈឺក្បាល​ប្រកាំង​នោះ គឺ​អាហារ​ដែល​មាន​សារជាតិ​ ​អូមេហ្គា ៣ ព្រោះ​វា​អាច​បញ្ចៀស​ការ​រលាក​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ឈឺ​ប្រកាំង​ក្បាល​មួយ​ចំហៀង​ក្បាល។

 

៤. ជី​អង្កាម

 

ជី​អង្កាម​ ដែល​មាន​ក្លិន​ក្រអូប​ ​អាច​បង្ការ​ជំងឺ​ឈឺក្បាល​បាន និង​អាច​ព្យាបាល​ជំងឺ​ឈឺ ​ក។

 

៥. ខ្ញី

 

 

ខ្ញី​ គឺជា​ឱសថ​មួយ​ប្រភេទ​ដែល​អាច​ជួយ​គ្រប់គ្រង​ការ​ឈឺចាប់​បាន​ទាំងអស់​ ហើយ​គុណ​សម្បត្តិ​របស់​វា​មួយ​ទៀត​ គឺ​ប្រឆាំង​ការ​រលាក។

 

៦. ការ​ម៉ាស្សា

 

ការ​ម៉ាស្សា​រាងកាយ​ទាំងមូល ​ប្រាកដ​ជា​អាច​ជួយ​ព្យាបាល​ជំងឺ​ឈឺក្បាល​ប្រកាំង​បាន ហើយ​ដើម្បី​កាត់បន្ថយ​ជៀសវាង​ការ​ឈឺ​លើកក្រោយ​ត្រូវ​ម៉ាស្សា​ក្បាល​ឲ្យ​បាន​ញឹកញាប់។

 

៧. សមាធិ

 

ភាព​តានតឹង​អាច​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត​ដែល​ធ្វើឲ្យ​ឈឺក្បាល។ សមាធិ​ក៏​អាច​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​ក្នុង​អំឡុង​ពេល​ឈឺក្បាល​ខ្លាំង​បាន​ដែរ។

 

៨. ទឹក

 

 

ភាគច្រើន​នៃ​ពេល​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល​ដោយសារ​ការ​ខ្វះ​អ៊ីដ្រូហ្សែន ដូចនេះ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​យ៉ាងហោចណាស់​ក៏​ពីរ​លីត្រ​ក្នុង​មួយ​ថ្ងៃ។

 

៩. កាហ្វេ

 

កាហ្វេ​ជា​អាវុធ​មុខ​ពីរ ពេល​អ្នក​ទទួលទាន​ច្រើន​វា​នឹង​ធ្វើឲ្យ​អ្នក​ឈឺ​ក្បាល តែ​ប្រសិនបើ​អ្នក​ផឹក​​​វា​តិច​ល្មម វា​​នឹង​អាច​ជួយ​បំបាត់​ឈឺក្បាល​បាន។

 

១០. ធ្វើ​លំហាត់​ប្រាណ

 

 

ពេល​អ្នក​ឈឺក្បាល​ខ្លាំង ការ​ធ្វើ​លំហាត់​ប្រាណ​នឹង​ជួយ​បំបាត់​ភាព​ឈឺចាប់​នោះ​យ៉ាង​មាន​ប្រសិទ្ធភាព៕

 

ចុចអាន៖ គ្រឿង​ទេស​ផ្ទះបាយ​៦​មុខ​ជា​ឱសថ​ដ៏​ល្អ​​​ចំពោះ​​សុខភាព

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖boldsky

អត្ថបទថ្មី