iPhone កាន់តែក្ដៅទាំងនៅក្រុមហ៊ុននាំចូលនិងហាងលក់រាយរង
- 2015-02-09 17:01:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone កាន់តែក្ដៅទាំងនៅក្រុមហ៊ុននាំចូលនិងហាងលក់រាយរង
ចន្លោះមិនឃើញ
iPhone 6/6 Plus ទីផ្សារកាន់តែក្តៅ ដោយសារមានប្រកួតប្រជែងតម្លៃគ្នាទាំងតម្លៃលក់នៅក្រុមហ៊ុននាំចូល និងហាងលក់រាយរងនានា។
នៅ iOne និង Smart ជាក្រុមហ៊ុនដែលអះអាងទទួលសិទ្ធិនាំចូល iPhone ពី Apple បានដាក់លក់តម្លៃប្រជែងគ្នាដូចជា iPhone 6 ទំហំ 16 GB តម្លៃនៅ iOne ប្រហែល ៧៣៩ ដុល្លារ ខណៈដែលនៅ Smart តម្លៃប្រហែល ៧២៨ ដុល្លារ។
ចំណែកនៅតាមហាងរាយរង iPhone ស៊េរីថ្មី ក៏កំពុងលក់ដេញជើងគ្នាយ៉ាងខ្លាំងនោះដែរ។ ដូចជានៅហាងលក់ទូរសព្ទ សុខលី iPhone 6 ទំហំ 16 GB ត្រូវគេដាក់លក់ក្នុងតម្លៃប្រហែល ៧៣០ ដុល្លារអាមេរិកគឺតម្លៃប្រកួតប្រជែងក្រុមហ៊ុននាំចូល។
តាមលោកសុខ លី ម្ចាស់ហាងទូរសព្ទសុខលីបានឲ្យដឹងថា តម្លៃ iPhone នៅហាងរបស់លោក កំពុងលក់ក្នុងតម្លៃប្រជែងក្រុមហ៊ុននាំចូល និងក្នុងតម្លៃទាបបំផុត។ លោកមានការរំពឹងទុកបន្ទាប់ពីមើលឃើញតម្លៃមានការធ្លាក់ចុះនេះ នឹងអាចធ្វើឲ្យស្ថានភាពលក់មានភាពល្អប្រសើរឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ។
អត្ថបទ៖ ប៊ុណ្ណារ៉ា