៤ ​ហេតុ​ផល​ងាយ​ៗ​ បុរស​ដាច់​ចិត្ត​ហ៊ាន​ហា​មាត់​ថា ​ស្រលាញ់

  • 2015-02-09 19:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ច្រើន​តែ​ត្រូវ​បាន​បុរស​សារភាព​ស្នេហ៍ តែ​មិន​មែន​នៅ​សុខ​ៗ​បុរស​ព្រម​និយាយ​ពាក្យ​ថា​ ស្រលាញ់​ឡើយ លុះ​ត្រា​តែ​មាន​ហេតុផល​ពិសេស​ណា​មួយ​ទើប​បណ្ដាល​ចិត្ត​ឲ្យ​បុរស​​ហ៊ាន​រហូត​និយាយ​ពាក្យ​ថា ស្រឡាញ់​ទៅ​កាន់​នារី​ម្នាក់​នោះ​​បាន។ ​ អីចឹង សាក​អាន​អត្ថបទ​ខាង​ក្រោម​នេះ​ ល​មើល ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​ហ៊ាន​សារភាព​ថា ស្រលាញ់៖ ​

រូបតំណាង

 

ឌឺ​ដង​ដាក់​គ្នា ​បើ​តាម​ លោក​ រម្យ អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជំនាញ​គណិតវិទ្យា ប្រាប់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ហ៊ាន​និយាយ​ពាក្យ​ថា ​ស្រឡាញ់​មិត្ត​ស្រី​ ដោយសារ​​ដំបូង​ឡើយ​មក​ពី​រូប​នាង​ចូល​ចិត្ត​ប្រកែក​ជាមួយ​លោក​ពេក​ហើយ​តែង​តែ​ឈ្លោះ​គ្នា​ជានិច្ច។ ភាព​ឌឺ​ដង​បែប​លេង​សើច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក​តែង​នឹក​​រហូត​បាត់​មុខ​មិន​បាន ព្រោះ​​ពេល​បាន​ប្រកែក​ជាមួយ​នាង​ទើប​ធ្វើ​ឱ្យ​លោក​ញ៉ាំ​បាយ​ចូល​។ ​​

 

ឆ្លាត​ហើយ​ពូកែ

ចំពោះ យុវជន​ សុខ​នាង អាយុ ​២២ ​ឆ្នាំ បុគ្គលិក​នៅ​ធនាគារ ABA និយាយ​ថា ភាព​ឆ្លាត​ពូកែ​របស់​​មិត្ត​ស្រី​លោក​ បាន​ធ្វើ​ឲ្យ​សុខ​នាង​លង់​ស្រលាញ់​ហើយ​ជំរុញ​ឲ្យ​ត្រូវ​តែ​និយាយ​សារភាព​ស្នេហ៍​ទៅ​កាន់​នាង​ខាន​តែ​បាន។ លោក​បន្ត​ថា នាង​តែង​មាន​យោបល់​ល្អ​ៗ​ព្រម​ទាំង​គំនិត​ប្លែក​ៗ​នៅ​ពេល​ប្រជុំ​ម្ដង​ៗ ។ នាង​ឆ្លាត​ហើយ​ពូកែ​​អាច​ដោះស្រាយ​បញ្ហា​នានា ​ដែល​កើត​ឡើង​បាន​យ៉ាង​ស្រួល ហើយ​មិន​សូវ​សុំ​ជំនួយ​ច្រើន​ពី​មនុស្ស​ជុំ​វិញ​ឡើយ ។​​​

​​ យក​ចិត្ត​ទុក​ដាក់ មាន​សន្តាន​ចិត្ត​ល្អ

សម្រាប់​ លោក ភា​រម្យ អាយុ ​២៧ ឆ្នាំ អាជីវករ​លក់​សំលៀកបំពាក់​និយាយ​ថា កាល​ដែល​លោក​ដាច់​ចិត្ត​រហូត​ដល់​សារភាព​ស្នេហ៍​ប្រាប់​ទៅ​មិត្ត​ស្រី​ខ្លួន មក​ពី​នៅ​ពេល​លោក​មាន​បញ្ហា​ នាង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ ជួយ​ផ្ដល់​គំនិត​យោបល់ និង ​ខ្វល់ខ្វាយ​ច្រើន។ លោក​បន្ត​ថា បុរស​នៅ​ពេល​មាន​នារី​មក​យក​ចិត្ត​និង​ សួរ​សុខ​ទុក្ខ​ពេល​គ្រា​មាន​បញ្ហា គឺ​ជា​មន្ត​ស្នេហ៍​ដែល​ជំរុញ​ឲ្យ​បុរស​ព្រម​ហារ​មាត់​និយាយ​ថា ស្រលាញ់។

 

កំប្លែង​លេង​

សុភក្រ្ត អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជំនាញ​សង្គម​វិទ្យា ប្រាប់​ថា​ បុរស​ភាគ​ច្រើន​​តែង​តែ​ចូល​ចិត្ត​នារី​ណា​ដែល​មាន​ភាព​ស្រស់​ស្រាយ និង​ចេះ​ធ្វើ​ឲ្យ​បរិយាកាស​សប្បាយ​រីករាយ ចំពោះ​លោក​ក៏​អ៊ីចឹង​ដែរ។ លោក​លង់​ស្រលាញ់​មិត្ត​ស្រី​ព្រោះ​នាង​តែង​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត នាង​និយាយ​កំប្លែង លេង​សើច​ឲ្យ​មនុស្ស​ជុំវិញ​សប្បាយ​រីករាយ។ សុភក្រ​ថា មាន​ពេល​ខ្លះ​នៅ​សុខ​ៗ​លោក​អស់​សំណើច​ម្នាក់​ឯង​នឹង​ពាក្យ​នាង​និយាយ​ក៏​មាន៕

 

រូបតំណាង

 

 

សូមអាន៖ ចេតនា​៧​យ៉ាង​បង្ហាញ​ថា​គេ​បាក់ចិត្ត​​ស្រលាញ់​អ្នក​

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី