ក្រុមហ៊ុន​មួយ​​នៅ​ចិន ផ្ដល់​កាដូ​ឆ្នាំ​ថ្មី​ឲ្យ​បុគ្គលិក​គេង​ជាមួយ​តារា​សិច​ជប៉ុន ​

  • 2015-02-09 21:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន ក្រុមហ៊ុន​នានា​តែង​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ឬ​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ និង​អាច​មាន​គម្រោង​ជា​ដំណើរ​កម្សាន្ត​ទៅ​តំបន់​ទេសចរណ៍​នានា​ជា​ដើម។ យ៉ាង​ណា​មិញ ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នៅ​ក្រុង​ប៉េកាំង បែរ​ជា​ផ្ដល់​កាដូ​​​ពិសេស​មិន​អាច​បំភ្លេច​បាន​សម្រាប់​បុគ្គលិក​ឆ្នើម​របស់​ខ្លួន ដោយ​អាច​មាន​សំណាង​ចំណាយ​ពេល​មួយ​យប់​គេង​ជាមួយ​តារា​ក្ដៅ​សាច់​ដ៏​ល្បី​របស់​ជប៉ុន។ ​​

 

ក្រុមហ៊ុន Qihoo360

 

ព័ត៌មាន​​ដ៏​រសើប​នេះ បាន​ចេញ​ផ្សាយ​លើ​គេហទំព័រ​នានា បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​បញ្ជី នៃ​កាដូ​ពិសេស​ៗ​​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Qihoo360 សម្រាប់​បុគ្គលិក​ក្នុង​ដំណាច់​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ។ ​ក្នុង​ចំណោម​រង្វាន់​លើក​ទឹក​ចិត្ត ដែល​មាន​ដូច​ជា​រថយន្ត​សេរី​ទំនើប​ៗ ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​ប្រណីត​ៗ មាន​រង្វាន់​មួយ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។ រង្វាន់​នោះ គឺ​ផ្ដល់​ជូន​បុគ្គលិក​ឆ្នើម​បំផុត ចំណាយ​ពេល​មួយ​រាត្រី​គេង​ជាមួយ​តារា​សិច​របស់​ជប៉ុន​ឈ្មោះ Julia Kyoka ដែល​មាន​សម្រស់​ស្រស់​ស្អាត និង​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ប្រទេស​ចិន។

 

​គេហទំព័រ Mirror របស់​អង់គ្លេស​ក៏​បាន​ចុះ​ផ្សាយ​ ពី​កាដូ​ដ៏​ពិសេស​របស់​ក្រុមហ៊ុន​ចែកចាយ​កម្មវិធី​កម្ចាត់​មេរោគ​នៅ​ប្រទេស​ចិន​នេះ​ដែរ។ រហូត​មក​ដល់​ពេល​នេះ ទាំង​ក្រុម​ហ៊ុន Qihoo360 ទាំង​តារា​សិច​ស្រី​វ័យ ២៧​ឆ្នាំ នាងJulia Kyoka មិន​ទាន់​ចេញ​មុខ​មក​បក​ស្រាយ​ពី​រឿង​នេះ​នៅ​ឡើយ​ទេ៕ ​

 

តារា​សិច​របស់​ជប៉ុន​ឈ្មោះ Julia Kyoka

 

 

ចុចអាន៖ និស្សិត​​​ចិន​ម្នាក់​បង្ហោះតែ​រូប​ប៉ុន្មាន​សន្លឹក ​ផ្អើល​អស់​ប្រុសៗ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist

អត្ថបទថ្មី