ចូល​​ផ្ទះ​​​សំណាក់​​ក្រោម​អាយុ១៨ឆ្នាំ ​នឹង​ត្រូវ​​​រឹត​បន្តឹង​នៅ​​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់

  • 2015-02-11 13:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ក្រសួង​នឹង​មាន​​ចេញ​ជា​​គោល​ការណ៍​ជូន​​ដល់​ម្ចាស់​ផ្ទះ​​សំណាក់​ និង​ម្ចាស់​អូតែល​ ថា​​អ្នក​ណា​​ដែល​មាន​​អាយុ​​ក្រោម​ ១៨ ឆ្នាំ​មិន​អាច​មក​ជួល​បន្ទប់​ ដោយ​​គ្មាន​​អាណា​ព្យាបាល​ ឬ​ឪពុក​ម្តាយ​មក​ជាមួយ​នោះ​​ទេ”។ ​ទាំង​នេះ ជាការ​លើក​​ឡើង​របស់​​លោក​ជំទាវ​ អ៊ឹង កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ ដែល​បាន​​ថ្លែង​​កាល​​ពី​ពេល​​ថ្មី​ៗ នេះ​​ទាក់​ទង​នឹងការ​ទប់​ស្កាត់​ភាព​មិន​​ប្រក្រតី​​មួយ​ចំនួន​​នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់។

 

លោក​ជំទាវ​​បាន​បន្ថែម​ថា បើ​ទោះ​ជា​​ចលនា​​ផុលផុស​​​នៅ​​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​នៅ​​ ​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​​នេះ​​បាន​ថមថយ​​ច្រើន​​ក្តី​។ ប៉ុន្តែ​​​ប្រសិន​បើ​​​​​ម្ចាស់​​ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​​​មិន​​​​​​​​អនុវត្ត​ទៅ​តាម​​គោលការណ៍​ខាង​លើ​ទេ​ ​​នឹង​​ត្រូវ​​ប្រឈម​ចំពោះ​​​មុខ​​ច្បាប់ ​ ។ ​លោក​ជំទាវ​ថា​ ​​​​ ចលនា​​​​អប់រំ​​សង្គម​ ​​ត្រូវ​ការ​ពេល​​​វេលា​​ច្រើន​​ ​​ជាមួយ​នឹង​សកម្មភាព​​ឆ្លើយ​តប​​ ​ឲ្យ​យុវជន​ចេះ​ថ្លឹង​ថ្លែង​។

 

កាល​​ពី​ថ្ងៃ​ម្សិល​មិញ​​ក្រសួង​អប់រំ​យុវជន​​ និង​កីឡា​​បាន​​ផ្សព្វផ្សាយ​នូវ​វិធាន​ការ​ចំនួន​៤​ចំណុច​ដល់​សាធារណៈ​ជន​ ពិសេស​អាណា​ព្យាបាល​ ឪពុកម្តាយ​ ដើម្បី​​ចួូល​រួ​ម​ទប់​ស្កាត់​រួបភាព​មិន​ល្អ​នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​។ ​

រាល់​ឆ្នាំ​​មាន​ការ​កត់​សំគាល់​ថា​ ​យុវវ័យ​​មួយ​ចំនួន​បាន​​យល់​ច្រឡំ ​ថា​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ដែល​ជា​ “ទិវា​ថ្ងៃ​នៃ ​ក្តី​ស្រលាញ់​”​ ​នោះ ​គឺ​ជា​ “​ថ្ងៃ​បុណ្យ​សង្សារ​”​ ​ដែល​ភាគ​ច្រើន​គូ​សង្សារ​តែង​តែ​ទិញ​ផ្កា​កុលាប​ ឬ​ក៏​វត្ថុ​អនុស្សាវរីយ​ ជូន​ទៅ​​វិញ​ទៅ​មក ហើយ​សិស្សានុសិស្ស​​វ័យ​ក្មេង​​មួយ​ចំនួនបាន​​​​ភ្លើត​ភ្លើន​​តាម​ការ​អូស​ទាញ​លួង​លោម​ រហូត​នាំ​​ឲ្យ​ខូច​ខ្លួន​ប្រាណ​ បាត់​បង់​កិត្តិយស ​សេចក្តី​ថ្លៃ​ថ្នូរ ​របស់​ក្រុម​គ្រួសារ​ ​និង​ធ្វើ ​ឲ្យ​អាប់​ឱន​ដល់​ទំនៀម​ទម្លាប់​ ​ប្រពៃណី​ជាតិ​ខ្មែរ​​​ក៏មាន​​៕

  https://www.youtube.com/watch?v=0GcWMXdhQTo&feature=youtu.be  

 

 (ទិដ្ឋភាព​កាល​ពី​ឆ្នាំ​មុន​)

 

 

អត្ថបទ៖មៃ សុខលីម