Marco Reus បន្ត​កុង​ត្រា​ជាមួយ Dortmund ដល់​ឆ្នាំ​២០១៩

  • 2015-02-11 15:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជម្រើស​ជាតិ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ Marco Reus បាន​បន្ត​កិច្ចសន្យា​រយៈពេល​វែង​បន្ថែម​ទៀត​ ជាមួយ​នឹង​ក្លិប Borussia Dortmund រហូត​ដល់​​ខែ​មិថុនា​ ឆ្នាំ​២០១៩។

 

 

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ ធ្លាប់​ទាក់​ទង​នឹង​ការ​ផ្ទេរ​ចេញ​ទៅ​កាន់​ក្លិប​ជា​ច្រើន​ដូចជា Bayern Munich, Real Madrid, Arsenal, Chelsea, Man Utd, Man City និង​ Liverpool។

 

 

នាយក​ប្រតិបត្តិ​ក្លិប​ Dortmund លោក Hans-Joachim Watzke ​បាន​និយាយ​ថា៖ «យើង​មិន​អាច​ឲ្យ​ពាក្យ​ចចាមអារ៉ាម​នៅ​តែ​​បន្ត​ទេ។ យើង​តែងតែ​ឃើញ​ឱកាស​ល្អ ដែល​កីឡាករ​ល្អៗ​របស់​យើង​រីករាយ​នៅ​បន្ត​ជាមួយ​ Dortmund»។

 

 

​Reus ​បាន​ផ្ទេរ​ពី​ក្រុម Borussia Monchengladbach ​មក​កាន់ Dortmund ​កាល​ពី​ឆ្នាំ​២០១២ ហើយ​កិច្ច​សន្យា​ចាស់​របស់​គេ នៅ​សល់​​រយៈពេល​២​ឆ្នាំ​ទៀត។

 

​តារា​ឆ្នើម​របស់​ Dortmund បាន​និយាយ​ថា៖ «ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ សម្រាប់​ការ​សម្រេច​ចិត្ត​ នៅ​បន្ត​ជាមួយ Borussia Dortmund។ Dortmund គឺ​ជា​ទឹក​ដី​កំណើត​របស់​ខ្ញុំ ហើយ Borussia គឺជា​ក្លិប​របស់​ខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​ជាមួយ​នឹង​ក្រុម​យើង និង​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​របស់​យើង។ ប៉ុន្តែ​យើង​នៅ​មាន​រឿង​ច្រើន​ទៀត​ត្រូវ​ធ្វើ​បន្ត ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ល្អ»។

 

 

​Reus ស៊ុត​ឲ្យ​​ក្រុម Dortmund បាន​៤​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​១០​ប្រកួត នៅ​ក្របខ័ណ្ឌ​ Bundesliga របស់​អាល្លឺម៉ង់​ នា​រដូវ​កាល​នេះ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC

អត្ថបទថ្មី