តិច​អត់​​​ដឹងកាស​ iPhone មាន​ប្រយោជន៍​​​ពិសេស​​​១៤យ៉ាង​​​?

  • 2015-02-13 15:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ដ​​​ប្រើ​កាស​ iPhone ស៊េរី​ក្រោយ​ប្រហែល​ជា​មិន​ដឹង​ទេ​​ថា ​វា​មាន​សារប្រយោជន៍​​ជា​ច្រើន​ ដែល​អ្នក​មិន​ធ្លាប់​ដឹង​។ ធម្មតា​អ្នក​អាច​​​ដឹង​ត្រឹមថា​​​កាស iPhone ​ប្រើ​សម្រាប់​​បើក​ចម្រៀង​​ស្ដាប់​ ​ឬ​បិទ​​ចម្រៀង និង​​​​សម្រាប់ Call ប៉ុណ្ណោះ តែ​នៅ​មាន​ចំណុច​ប្លែក​ៗ​ជា​ច្រើន​ទៀត ដែល​នឹង​បង្ហាញ​តាម​រយៈ​វីដេអូ​ខាង​ក្រោម៖

 

 

 

 

វីដេអូ៖ 

 

 

@ បើក​ចម្រៀង ​ឬ​ធ្វើ​ឱ្យ​បទ​ចម្រៀង ​​ឬ​វីដេអូ​ស្ដុប (Play or Pause)៖ ដើម្បី​បើក​ចម្រៀង​ ចុច​ប៊ូតុង​កណ្តាល (C) ម្តង​ ហើយ​បើ​ចុច ​ម្តង​ទៀត​នោះ​ ចម្រៀង​នឹង​ស្ដុប​។ @ រំលង​ទៅ​ចម្រៀង​មួយ​ទៀត៖ ចុច​ប៊ូតុង​កណ្តាល ពីរ​ដង​​ឱ្យ​លឿន

 

@ខា​ចម្រៀង​ទៅ​មុខ​ (Fast-forward)៖ ចុច​ប៊ូតុង​កណ្តាលពីរ​ដង​​ឱ្យ​លឿន បន្ទាប់​មក​ចុច​ប៊ូតុង​កណ្តាល ​ឱ្យ​ជាប់

 

@ខា​ចម្រៀង​ទៅ​ក្រោយ (Rewind)៖ ចុច​ប៊ូតុង​កណ្តាល​បី​ដង​ឱ្យ​លឿន​ បន្ទាប់​មក​ចុច​ប៊ូតុង​កណ្តាល​ឱ្យ​ជាប់

 

@ត្រឡប់​ទៅ​ចម្រៀង​មុន​ៗ (Previous Song)៖ ចុច​ប៊ូតុង​កណ្តាលបី​ដង​ឱ្យ​លឿន

 

@ទទួល ​ឬ​បិទ​​ការ​ហៅ (Answer or end a call)៖ ចុច​ប៊ូតុង​កណ្តាល​ម្តង​ដើម្បី​​ទទួល។ ចុច​ម្តង​ទៀត​ដើម្បី​បិទ។ ចុច​ប៊ូតុង​កណ្តាល​ឱ្យ​ជាប់ ខណៈ​​កំពុង​មាន​ការ​ហៅ​ចូល​ ដើម្បីប្តូរ​​ការ​ហៅ​នោះ​ទៅ​ជា Voice Mail។ @ បដិសេធ​ការ​ហៅ​ទីពីរ (Decline an incoming call)៖ ក្នុង​ករណី​ដែល​​អ្នក​កំពុង​និយាយ​ទូរសព្ទ​ជាមួយ​ភាគី A ហើយ​ភាគី​ B Call ចូល នោះ​អ្នក​អាច​ទទួល​ការ​ហៅ​ពី​ភាគី B ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​កណ្តាល ​តែ​ម្តង​ប៉ុណ្ណោះ (ពេល​នោះ​ភាគី A នឹង​​ស្ថិត​ក្នុង​​រង់​ចាំ​​ Hold)។

 

ប៉ុន្តែ​បើ​អ្នក​ចង់​បដិសេធ​ការ​ហៅ​ពី​ភាគី B នោះ​គ្រាន់​តែ​ចុច​ប៊ូតុង​កណ្តាល​ឱ្យ​ជាប់​ប្រហែល​ពីរ​វិនាទី ហើយ​លែង​វិញ​ នោះ​នឹង​ចេញ​ពាក្យ​ Call Declined លើ​ការ​ហៅ (Call) ​របស់​ភាគី B។

 

@បើក Siri (Activate Siri)៖ នៅ​ពេល​កំពុង​ភ្ជាប់​អ៊ីនធឺណិត ចុច​ប៊ូតុង​​កណ្តាល ឱ្យ​ជាប់​ ដើម្បី​បើក​ Siri។ @ថត​រូប៖ ចុច​ប៊ូតុង​សំឡេង​ (+) ឬ (-) មួយ​ណា​ក៏​បាន​ ខណៈ​ពេល​អ្នក​កំពុង​បើក​មុខងារ​​កាមេរ៉ា៕

 

 

អាន៖ ប្រយ័ត្ន! ម្ចាស់​ iPhone ប្រើ​ iOS7 & iOS8 អាច​នឹង​អស់​រលីង​ពី​ខ្លួន​ដោយ​សារ​មេរោគ​ថ្មី​

 

 

ដោយ៖ ប៉ែត ផាន់និត

ប្រភព៖ Daily Mail