​​ក្នុង​សៀវភៅ​រូប​ថ្លុក​នេះ​ជា​សំណើ​សុំ​រៀបការ​មហា​រ៉ូមែនទិក

  • 2015-02-12 22:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​អាមេរិក​ម្នាក់​បាន​រំលឹក​ពី​វិធី​សុំ​រៀបការ​របស់​មិត្ត​ប្រុស​នាង​ដែល​រ៉ូមែនទិក​សឹង​ថា ​គ្មាន​អ្នក​ធ្វើ​ដូច។ ​បើ​ជា​​ការ​សុំ​មិត្ត​ស្រី​រៀបការ​នេះ​មិន​ចំណាយ​ប្រាក់​​ច្រើន​រៀបចំ​ឲ្យ​ធំដុំ​ក្ដី​​ តែ​វា​ក៏​សម​ល្មម​​ឲ្យ​នាង​រំភើប​​ដល់​កំពូល​ ហើយ​ក៏​រឹត​តែ​ពិបាក​បដិសេធ​​ថា​ទេ​ដែរ។ ​​​

 

​ស្ត្រី​មិន​បញ្ចេញ​អត្តសញ្ញាណ​ខាង​លើ​រៀបរាប់​ថា ​យប់​​ខែ​រងា​​មួយ​នៅ​ពិធី​បុណ្យ​ភ្លើង​ពណ៌​នៃ​​​សួនសត្វ​ Lincoln ​​ក្នុង​ទីក្រុង​ Chicago ​​មិត្ត​ប្រុស​របស់​នាង​​បាន​នាំ​នាង​ទៅ​ទី​នោះ ​ដោយ​និយាយ​ថា ​ចង់​ជូន​កាដូ​ដល់​នាង​មុន​បុណ្យ​គ្រីស្មាស។ ​ពេល​នោះ​នាង​សួរ​ទៅ​គាត់​ថា៖ ​"ឥលូវ​មែន​ក៏​អី? ​អត់​​ច្រឡំ​​ណា​អ្ហេ៎?”

 
 

​តែ​គាត់​ថា ​គាត់​និយាយ​មែន​ និង​ហុច​សៀវភៅ​ថ្លុក​មាន​ចលនា​ឲ្យ​នាង​បើក។ ​​ហើយ​ពេល​ដែល​នាង​បើក​អ្វីៗ​គឺ​បែបនេះ!

  http://youtu.be/Du4RGXgoth0

 

 
 

មាន​អារម្មណ៍​យ៉ាង​ម៉េច​បើ​មិត្ត​ប្រុស​របស់​អ្នក​សុំ​អ្នក​រៀបការ​តាម​វិធី​ដូចគ្នា​នេះ?

 

អាន៖ រូប​១០​សន្លឹក ធ្វើ​ឱ្យ Kim Soohyun ​ខ្មាសគេ​បំផុត

 

​ប្រភព៖​ time