រូប១០សន្លឹក ធ្វើឱ្យ Kim Soohyun ខ្មាសគេបំផុត
- 2015-02-11 22:16:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូប១០សន្លឹក ធ្វើឱ្យ Kim Soohyun ខ្មាសគេបំផុត
ចន្លោះមិនឃើញ
Kim Soohyun ជាតារាកូរ៉េមួយដួង ដែលត្រូវបានទស្សនិកជន ស្រលាញ់ចូលចិត្តខ្លាំង ដោយសារលោកមានរូបសម្រស់ ដ៏មានមន្តស្នេហ៍ និងទេពកោសល្យសម្ដែង។ ប៉ុន្តែប្រិយមិត្តប្រហែលមិនទាន់ដឹងទេថា មានរឿងមួយចំនួនបានធ្វើឱ្យតារាវ័យក្មេងរូបនេះខ្មាសគេស្ទើរងើបមុខមិនរួច។
ចំណុចដែលធ្វើឱ្យតារាចម្រៀង តារាបង្ហាញម៉ូដវ័យ២៦ឆ្នាំរូបនេះ អៀនខ្មាសចំពោះមុខសាធារណៈជននោះ គឺលោកបរាជ័យ ក្នុងការចាប់ដៃស្វាគមន៍ជាមួយអ្នកគាំទ្រ។ រូបភាព Gift ខ្លះបង្ហាញថា ពេល Soohyun លូកចាប់ដៃអ្នកគាំទ្ររបស់ខ្លួននោះ បែរជាអ្នកគាំទ្រងើបចេញ មិនចាប់ដៃរូបលោកវិញទេ។
មើលរូបភាពខាងក្រោម៖
Kim Soohyun សប្បាយចិត្តពេលមានក្មេងចាប់ដៃជាមួយ
តារាសម្ដែង Kim Soo Hyun ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការសម្ដែងតួឯករឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” ហើយលោកក៏បានជាប់ជាតារាសម្ដែងរឿងភាគ ល្បីល្បាញនិងមានទ្រព្យសម្បត្តិជាងគេបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ តែប្រភពមិនបញ្ជាក់ពីទឹកប្រាក់សរុប ដែលគេមាននោះទេ ដោយគ្រាន់តែប្រាប់ពីតម្លៃថតពាណិជ្ជកម្មតែប៉ុណ្ណោះ។
មុនបង្ហាញខ្លួនក្នុងរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” (You Who Came From The Stars) តម្លៃថតស៉្បតពាណិជ្ជកម្មរបស់ Kim បាន៦ម៉ឺនដុល្លារអាមេរិកក្នុង១ស៉្បត ប៉ុន្តែក្រោយពីតារារូបដើរជាតួអង្គ Alien អាយុ៤០០ឆ្នាំក្នុងរឿងភាគខាងលើមក គេបានទារតម្លៃខ្លួនចាប់ពីចន្លោះ ៨ម៉ឺនដុល្លារ ទៅ ១លានដុល្លារអាមេរិកក្នុង១ស៉្បត៕
AOA ត្រូវរិះគន់ថា ធ្វើរឿងមិនល្អក្នុងផ្ទះមនុស្សប្រុស
ដល់វេនផលិតកម្ម SM ចាត់វិធានការក្ដៅទៅលើ Kris និង Luhan ម្ដងហើយ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Koreaboo