ដល់​វេន​ផលិតកម្ម​ SM ​ចាត់​វិធានការ​ក្ដៅ​​ទៅ​​លើ​ Kris និង​ Luhan​ ម្ដង​ហើយ

  • 2015-02-05 23:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​ អតីត​សមាជិក​ក្រុម​ EXO ​គឺ​ Kris និង​ Luhan ​​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​​ផលិតកម្ម​របស់​ខ្លួន SM ​ដើម្បី​បញ្ចប់​កុងត្រា​ដោយ​ហេតុ​ផល​ថា ​ផលិតកម្ម​ប្រើ​ពួកគេ​ដូច​សត្វ ​និង​ផ្ដល់​អត្ថប្រយោជន៍​មក​​វិញ​តិចតួច​មិន​សម​នឹង​ការ​ខិតខំ​របស់​ពួកគេ។ ​

 

​​ឥលូវ​ដល់​វេន​ខាង​ផលិតកម្ម​ចាត់​វិធានការ​ក្ដៅ​​ទល់​នឹង​អ្នក​​ទាំង​ពីរ​វិញ​ម្ដង​ហើយ ​ដោយ​បាន​ដាក់​ពាក្យ​បណ្ដឹង​​ប្ដឹង​ពួកគេ​ពី​បទ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​បំពាន​ទៅ​លើ​កុងត្រាចាស់​​ដែល​មិន​ទាន់​បញ្ចប់​​​​នៅ​ឡើយ។

 
 

​​ខាង​ផលិតកម្ម​ល្បី​ខាង​លើ​​​​​​​និយាយ​ថា ​សកម្មភាព​ថត​ជា​តារា​ម៉ូដែល​​​​ឲ្យ​ផលិតផល​នានា​ក្នុង​ប្រទេស​ចិន​របស់​តារា​ទាំង​ពីរ​នៅ​ពេល​ដែល​កុងត្រា​ពួកគេ​មិន​ទាន់​បញ្ចប់​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​គឺ​ជា​ការ​រំលោភ​បំពាន​មក​លើ​ក្រុមហ៊ុន​ និង​អតីត​ក្រុម​ចម្រៀង​របស់​ខ្លួន​ពិសេស​គឺ​ធ្វើ​ឲ្យផលិតកម្ម​​ ដៃគូ​សហការ​​ ​និង​ក្រុម​ EXO ​ធ្លាក់​ចុះ​ចំណូល​មួយ​ផ្នែក។

 

​ការ​សម្រេច​យក​ផ្លូវ​ច្បាប់​មក​ដោះស្រាយ​នេះ​គឺ​មាន​ន័យ​ថា ​Kris និង​ Luhan ​មិន​អាច​យក​កេរ្តិ៍ឈ្មោះ​ជា​អតីត​សមាជិក​ EXO ​ទៅ​ថត​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​នានា​ក្នុង​ប្រទេស​ចិន ​និង​ប្រទេស​ដទៃ​ទៀត​​បាន​ឡើយ​ដរាប​ណា​​ពួកគេ​មិន​ទាន់​ដោះស្រាយ​ដាច់ស្រេច​រឿង​កុងត្រា​នៅ​តុលាការ។ ​​ខាង​ផលិតកម្ម​ក៏​នឹង​គិត​គូរ​ពី​ផល​ប៉ះពាល់​មក​លើ​ក្រុមហ៊ុន​ក្នុង​រយៈពេល​ដែល​តារា​ចម្រៀង​ទាំង​ពីរ​បាន​​យក​ទៅ​ធ្វើ​ការ​ផ្សព្វផ្សាយ​ក្នុង​រយៈពេល​កន្លង​មក​នេះ៕

 

អាន៖ មួយ​ឈុត​ក្នុង​រឿង​ភាគ​កូរ៉េ​នេះ រ៉ូមែនទិក​ផ្អែម​លើស​ទឹក​ឃ្មុំ

 

ប្រភព៖​ Koreaboo​​

អត្ថបទថ្មី