មួយឈុតក្នុងរឿងភាគកូរ៉េនេះ រ៉ូមែនទិកផ្អែមលើសទឹកឃ្មុំ
- 2015-02-01 18:11:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយឈុតក្នុងរឿងភាគកូរ៉េនេះ រ៉ូមែនទិកផ្អែមលើសទឹកឃ្មុំ
ចន្លោះមិនឃើញ
ឈុតមួយដកស្រង់ចេញពីរឿងភាគកូរ៉េ កំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកលេងអ៊ីនធឺណិតយ៉ាងខ្លាំង ដោយសារកាយវិការផ្អែមល្ហែមប្រកបដោយសុភមង្គលពិតៗនៃគូស្នេហ៍មួយគូ។ ឈុតដ៏រ៉ូមែនទិកនេះស្ថិតនៅក្នុងរឿងមួយដែលមានចំណងជើងថា "Healer” (អ្នកព្យាបាល) សម្ដែងដោយតួប្រុសវ័យ ២៧ឆ្នាំ Ji Chang Wook និងតួស្រីវ័យ ២៨ឆ្នាំ Park Min Young។
ខ្សែភាពយន្តស្នេហាដ៏ជ្រាលជ្រៅ លាយកំប្លែង Healer ដែលមានទាំងអស់ ២០ភាគ បានចាប់បញ្ចាំងនៅស្ថានីយទូរទស្សន៍កូរ៉េខាងត្បូង ចាប់តាំងពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ មក និងគ្រោងបញ្ចប់សាច់រឿងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ។ ដំណើររឿងនិយាយពីមិត្តភ័ក្ដិមួយក្រុមមានគ្នាបីនាក់ ប្រុសពីរនាក់ និងស្រីម្នាក់ នាំគ្នាបើកស្ថានីយផ្សព្វផ្សាយព័ត៌មានខុសច្បាប់មួយ ហើយព្យាយាមស្វែងរកការពិតជាមួយគ្នា។ ពួកគេបានជួបឧបសគ្គជាច្រើន ដោយរួមមានទាំងស្នេហាត្រីកោណរួមគ្នាផង...៕
http://youtu.be/QtRcOA8UMqg
ចុចអាន៖ តួស្រីសិចស៊ីក្នុងរឿង “Empress of China” អន់ចិត្ត គេកាត់ឈុតបញ្ចេញដើមទ្រូងចោល
ដោយ៖ គង់ វិសាល ប្រភព៖ asianwiki