តួស្រីសិចស៊ីក្នុងរឿង "Empress of China” អន់ចិត្ត គេកាត់ឈុតបញ្ចេញដើមទ្រូងចោល
- 2015-01-31 16:10:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួស្រីសិចស៊ីក្នុងរឿង "Empress of China” អន់ចិត្ត គេកាត់ឈុតបញ្ចេញដើមទ្រូងចោល
ចន្លោះមិនឃើញ
ថ្មីៗនេះ តារាសម្ដែងហុងកុង Kathy Chow បានសម្ដែងការខកចិត្តចំពោះស្ថាប័នរដ្ឋ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយចិន ដែលកាត់ឈុតបង្ហាញដើមទ្រូងរបស់តួអង្គស្រី ក្នុងរឿងភាគ "The Empress of China” ចេញ។
បើតាមរបាយការណ៍ពីសារព័ត៌មាន ECNS ភាពយន្តភាគដែលផលិត និងសម្ដែងតួឯកដោយ Fan Bingbing បានផ្អាកចាក់ផ្សាយមួយរយៈដើម្បីយកទៅកែសម្រួលត្រង់កន្លែងតួអង្គស្រីបញ្ចេញដើមទ្រូង បន្ទាប់ពីស្ថាប័នរដ្ឋ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ប្រកាសថារូបភាពបែបនេះមិនត្រូវអនុញ្ញាតឲ្យផ្សព្វផ្សាយតាមទូរទស្សន៍ឡើយ។
តារាសម្ដែង Kathy ដែលសម្ដែងជាតួមហេសីមួយអង្គ របស់ព្រះចៅអធិរាជ Li Shinin ក្នុងរឿងនេះ បានបញ្ជាក់ថា សំលៀកបំពាក់ដែលតួអង្គស្រីស្លៀកក្នុងរឿងនោះមិនមែនចេះតែច្នៃឡើងតាមការស្រមើស្រមៃនោះទេ គឺគេបានធ្វើតាមម៉ូដសម័យនោះតែម្ដង។ នាងនិយាយថា "បើមើលតាមកំណត់ត្រា និងរូបចម្លាក់ក្នុងរាជវង្ស Tang មនុស្សស្រីក្នុងរាជវាំងពិតជាស្លៀកពាក់បែបនេះមែន"។ Kathy បានចាត់ទុកការកាត់តរូបភាពទាំងនេះថា ជាការមិនគោរពប្រវត្តិសាស្ត្រ បើទោះជាស្ថាប័នរដ្ឋ និយាយថារូបភាពទាំងមិនសមរម្យក៏ដោយ។
តារាសម្ដែងរូបនេះ បាននិយាយថា "ខ្ញុំសង្ឃឹមថាស្ថាប័ន នឹងគាំទ្រចំពោះភាពយន្តបែបបុរាណ និងអនុញ្ញាតឲ្យផលិតករអាចបញ្ចេញគំនិតច្នៃប្រឌិតឲ្យបានច្រើនជាងនេះ"។
Kathy Chow គឺជាអតីតបវរកញ្ញាហុងកុងមួយរូប កាលពីចុងទសវត្ស ៨០ ហើយក៏បានក្លាយជាតារាសម្ដែងពេញនិយមមួយរូបរបស់ទូរទស្សន៍ TVB។ នាងត្រូវបានគេស្គាល់ថាជាតារាស្រីសាច់ចាំម្នាក់ ដោយបច្ចុប្បន្ននាងមានអាយុ ៤៨ឆ្នាំហើយ ប៉ុន្តែសម្រស់នៅតែស្រស់ស្អាត និងសិចស៊ី ៕
ចុចអាន៖Candy ស្រាតមុខអ្នកដឹកនាំរឿងដើម្បីបានសម្ដែងក្នុងរឿងស្រើបស្រាល
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ yahoo