Nicki Minaj មើល​ពី​ក្រោម​ឃើញ​លើ​គោក

  • 2014-09-15 21:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​តាម​រយៈ​ការ​បង្ហាញ​មុខ​​ក្នុង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​តារា​ចម្រៀង Beyonce កាល​ពី​យប់​ថ្ងៃ​សុក្រ តារា​ចម្រៀង​រ៉េប​អាមេរិក Nicki Minaj បាន​បង្ហាញ​ខ្លួន​ក្នុង​ក្លឹប​រាត្រី Club 79 នៅ​ទីក្រុង​ប៉ារីស ក្នុង​សំលៀកបំពាក់​ឈុត​ពណ៌​បៃតង​យ៉ាង​សិចស៊ី។

ខុស​ពី​រាល់​ដង​ដែល​តារា​រូប​នេះ តែងតែ​ពាក់​អាវ​វាល​ក​ចំហ​ដើម​ទ្រូង​ផ្នែក​ខាង​លើ ម្ដង​នេះ Nicki Minaj បាន​ពាក់​អាវ​ជិត​ក​ត្រឹម​ត្រូវ តែ​នៅ​តែ​ឆ្លៀត​បង្ហាញ​ដើម​ទ្រូង​ដ៏​សិចស៊ី​របស់​នាង​ពី​ខាង​ក្រោម​ទៅ​វិញ។ ស្ទីល​ថ្មី​របស់​នាង​មួយ​នេះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​បរទេស​ជា​ច្រើន។

និយាយ​ពី​ការ​បង្ហាញ​មុខ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់ Beyonce វិញ វត្តមាន​របស់ Nicki Minaj បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជាង ៨​ម៉ឺន​នាក់​​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង ចំពោះ​ជំនួប​ដ៏​កម្រ​រវាង​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​រូប។ លើ​ឆាក​តន្ត្រី​នោះ​ ម្ចាស់​បទ "Super Bass" បាន​ស្លៀក​សំលៀកបំពាក់​ឈុត​ចម្រុះ​ពណ៌​ដូច​ជា​ Beyonce ដែរ នៅ​ពេល​សម្ដែង​បទ "Flawless" ជាមួយ​គ្នា។ ក្រោយ​បញ្ចប់​ការ​ប្រគំ​តន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ Nicki Minaj បាន​បង្ហាញ​អារម្មណ៍​តាម​រយៈ​ Instargram របស់​ខ្លួន​ថា "ស្រឡាញ់​ថាមពល​អ្នក​គាំទ្រ​នៅ​បារាំង​នៅ​យប់​នេះ​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ដែល​បាន​ឮ​សម្រែក​ខ្លាំង​បែប​នេះ​ទេ​ក្នុង​មួយ​ជីវិត​នេះ។ អរគុណ"។

ថ្មីៗ​នេះ​ដែរ Nicki Minaj ទើប​តែ​បាន​បំបែក​កំណត់​ត្រា​ថ្មី ដោយ​វីដេអូ​បទ "Annaconda” របស់​នាង​ដែល​បាន​ចេញ​លើ​ Youtube កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា កន្លង​ទៅ អាច​ទទួល​បាន​ការ​ចូល​ទស្សនា​ចំនួន ១៩,៦​លាន​ដង ក្នុង​រយៈ​ពេល​២៤​ម៉ោង​ដំបូង៕​

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ eonline

អត្ថបទថ្មី