ពេល​វេលា​រួម​សិច​ល្អ​បំផុត​ទាំង​៥​សម្រាប់​ស្រ្ដី​

  • 2014-09-12 19:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ថា​ប្លែក ប៉ុន្តែ​វា​ជា​ការ​ពិត! ការ​រួម​ភេទ​ក៏​ទាមទារ​ពេល​វេលា​ល្អ ឬ​មិន​ល្អ​នោះ​ដែរ មិន​មែន​តាម​តែ​ចិត្ត​ចង់​នោះ​ទេ។ បើ​តាម​ការ​ស្រាវជ្រាវ មាន​ពេល​វេលា​៥ ដែល​ល្អ​បំផុត​សម្រាប់​ស្រ្ដី​ក្នុង​ប្រតិបត្តិការ​រឿង​លើ​គ្រែ​ជាមួយ​ដៃ​គូ។ ពេល​វេលា​​ទាំង​៥​នោះ​មាន​ដូច​ខាង​ក្រោម៖ ​ ១. មុន​ពេល​ធ្វើ​បទ​បង្ហាញ ឬ​ថ្លែង​សន្ទរកថា

ការ​​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​រួម​ភេទ​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​ភ័យ​តក់ស្លុត បន្ថយ​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ស្រ្ដេស។ ការ​សិក្សា​​ក៏​​បាន​រក​ឃើញ​ទៀត​ថា ​ស្រ្ដី​ណា​ដែល​រួម​ភេទ​មុន​ពេល​ចេញ​និយាយ​សាធារណៈ​ អាច​ជួយ​ឲ្យ​ការ​និយាយ​មាន​ភាព​រលូន កាត់​បន្ថយ​ភាព​តានតឹង​បាន​មួយ​កម្រិត។

២. ពេល​ព្រឹក​ព្រលឹម

ពេល​ព្រឹក​ជា​ពេល​ល្អ​បំផុត​ក្នុង​ការ​រួម​ភេទ ដោយ​សារ​តែ​វា​ជា​ពេល​ដែល​អ័រម៉ូន​សិច (testosterone) និង​ថាមពល មាន​កម្រិត​ខ្ពស់។​ ការ​រួម​ដំណេក​ពេល​ព្រលឹម​ អាច​ជួយ​បង្កើន​កម្រិត​អុកស៊ីតូស៊ីន ដែល​អាច​ធ្វើ​ឲ្យ​ស្រ្ដី​ និង​ដៃ​គូ មាន​ភាព​​រវៀសរវៃ និង​ជួយ​ជំរុញ​ការ​គិត​បាន​ពេញ​មួយ​ថ្ងៃ។ នេះ​បើ​យោង​​តាម​អ្នក​ជំនាញ Jessica O'Reilly។​

៣. នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ចាញ់​អាកាសធាតុ​

ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ការ​រួម​សិច​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ធ្វើ​ឲ្យ​លោក​អ្នក​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​អាកាសធាតុ​​បាន។ ​និយាយ​ឲ្យ​ចំ ការ​រួម​ភេទ​នឹង​កាន់​តែ​ល្អ​ប្រសើរ​ ប្រសិន​បើ​អ្នក​ងាយ​នឹង​ប្រឈម​ជំងឺ​ផ្ដាសាយ។​

៤. ថ្ងៃ​ទី​១៤​នៃ​វដ្ដ​រដូវ​

ការសិក្សា​ថ្មី​បាន​​បង្ហាញ​ថា​នៅ​ក្នុង​២សប្ដាហ៍​​នៃ​វដ្ដ​រដូវ​របស់​ស្រ្ដី​ ភាព​រំញោច​នៃ​ប្រដាប់​ភេទ​ស្រ្ដី កើន​ឡើង​ខ្លាំង​លើស​ធម្មតា​២០ភាគរយ ដែល​មាន​ន័យ​ថា​ភាព​ដល់​កំពូល​នៃ​តម្រេក​ក៏​ងាយ​នឹង​កើត​ឡើង​នោះ​ដែរ។

៥. ក្រោយ​ពេល​ហាត់ប្រាណ

សាកល​វិទ្យាល័យ​ Texas បាន​ស្រាវជ្រាវ​ឃើញ​ថា ស្រ្ដី​មាន​ភាព​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង​លើស​ធម្មតា ក្រោយ​ការ​ជិះ​កាត់​ហាត់ប្រាណ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ គេ​ក៏​រក​ឃើញ​ថា​ចលនា​ឈាម​រត់​ទៅ​កាន់​​កន្លែង​សម្ងាត់​របស់​ស្រ្ដី មាន​កម្រិត​ខ្ពស់​ជាង​ធម្មតា​ដល់​ទៅ​​១៦៩ភាគរយ៕

ប្រែ​សម្រួល៖ ទ្រី រ៉ាវី ប្រភព៖ womenshealthmag

អត្ថបទពេញនិយម