រឿងដ៏គួរឲ្យចាប់អារម្មណ៍ យុគ ចិន្តា-គង់ សុជាតិ លឿងប៉ះលឿង អ្នកណាឡូយ?
- 2015-02-15 17:24:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដ៏គួរឲ្យចាប់អារម្មណ៍ យុគ ចិន្តា-គង់ សុជាតិ លឿងប៉ះលឿង អ្នកណាឡូយ?
ចន្លោះមិនឃើញ
អ្នកនាង យុគ ចិន្ដា និងអ្នកនាង គង់ សុជាតិ បានឈានជើងចូលសិល្បៈស្របាលគ្នាតាមរយៈទូរទស្សន៍ IBC។ មកទល់នឹងបច្ចុប្បន្ន ពិធីការិនីទាំងពីរដួងបានក្លាយជាតារាស្រីដែលមានស្ដុកស្ដម្ភដូចគ្នាដែរ ដោយពួកគេក្ដាប់ជំនួញជាច្រើនក្រៅរង្វង់សិល្បៈរៀងៗខ្លួនទៀត។
ងាកមកនិយាយពីម៉ូដសំលៀកបំពាក់ ពិធីការិនីទាំងពីរដួងនេះ ក៏ត្រូវបានគេចាត់ទុកថា ជាតារាស្រីពីរដួងពូកែលេងម៉ូដ ក៏ដូចជាច្នៃម៉ូដសំលៀកបំពាក់ដូចគ្នាដែរ។ ប្រការគួរកត់សម្គាល់ ពិធីការិនីល្បីឈ្មោះទាំងពីរដួង ស្រាប់តែរំលេចសំលៀកបំពាក់ពណ៌លឿងមួយឈុតទទួលបានការចាប់អារម្មណ៍រៀងខ្លួន ក្នុងកម្មវិធីផ្សេងគ្នានៅដើមឆ្នាំនេះ គឺខុសគ្នាតែប្រមាណ២សប្ដាហ៍ប៉ុណ្ណោះ។
ដំបូងឡើយ អ្នកនាង គង់ សុជាតិ បានស្លៀករ៉ូបកន្ទុយត្រីពណ៌លឿងបណ្ដើរគ្នាជាមួយស្វាមីលោក ជា វិបុល ចូលរួមពិធីកាត់ចំណងដៃអ្នកនាង ឆ័យលី ដាឡែន ធ្វើឲ្យមិត្តរួមអាជីព និងក្រុមអ្នកសារព័ត៌មានលាន់មាត់។ តាមអ្នកនាងអះអាង នោះគឺជាឈុតសម្រាប់រាត្រីសមោសរច្នៃយ៉ាងពិសេសពីហាងកាត់ដេរសំលៀកបំពាក់ប៉ារ៉ាឌី។
បន្តមកទៀតអ្នកនាង យុគ ចិន្តា ក៏លេងឈុតពណ៌លឿងមួយឈុតដែរ ក្នុងថ្ងៃមង្គលការតារាចម្រៀង ពេជ្រ សោភា។ កាន់តែគួរឲ្យចាប់អារម្មណ៍នោះ មួយឈុតពណ៌លឿងរបស់អ្នកនាង យុគ ចិន្តា វាលខាងក្រោយចេញសាច់ខ្នងកណ្ដាលវាល ឯផ្នែកខាងក្រោមឆែកដល់គល់ភ្លៅ។
ឥឡូវដល់ពេលតាមដាន និងប្រៀបធៀបហើយថា ស្លៀកឈុតលឿងដូចគ្នាមែន តែអ្នកណាលេចធ្លោជាង...!!!
អត្ថបទ៖យុគ ចិន្ដា លេងពណ៌លឿងសុទ្ធ ចងសក់ច្រើនតង់ ដល់ក! អត្ថបទ៖ ទារិកា