រឿង​ក្ដៅ​សាច់ “Fifty Shades of Grey” បើក​ឆាក​ភ្លាម​រក​បាន ២៤០​លាន​ដុល្លារ

  • 2015-02-16 16:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​មនោសញ្ចេតនា​ស្រើបស្រាល "Fifty Shades of Grey” បាន​ក្លាយ​ជា​ភាពយន្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​សប្ដាហ៍​លើ​តារាង Box Office អាមេរិក ដោយ​អាច​រក​ចំណូល​បាន ៨១,៧លាន​ដុល្លារ ពី​ការ​បញ្ចាំង​រយៈ​ពេល ៣ថ្ងៃ​នៅ​អាមេរិក និង​ប្រទេស​កាណាដា និង​១៥៨លាន​ដុល្លារ​ទៀត​ពី​ប្រទេស​ផ្សេង​ៗ​ចំនួន ៥៧ប្រទេស។ សរុប​មក​មួយ​សប្ដាហ៍​ដំបូង ភាពយន្ត​នេះ​អាច​រក​បាន​ជិត ២៤០លាន​ដុល្លារ ខណៈ​ដើម​ទុន​ផលិត​ត្រឹម​តែ ៤០លាន​ដុល្លារ​ប៉ុណ្ណោះ។

 

 

“Fifty Shades” សម្ដែង​ដោយ​ Jamie Dornan ជា​តួ​អ្នក​ជំនួញ​ដែល​មាន​ទ្រព្យ​ស្ដុកស្ដម្ភ និង​សម្បូរ​ទៅ​ដោយ​ឧបាយកល និង Dakota Johnson ជា​និស្សិត​ផ្នែក​អក្សរសាស្ត្រ ដែល​បាន​កសាង​ចំណង​ស្នេហ៍​ជាមួយ​គ្នា​តាម​រយៈ​សកម្មភាព​ផ្លូវ​ភេទ​ដ៏​ ស្រើបស្រាល។ ​ដឹកនាំ​សម្ដែង​ដោយ​លោក Sam Taylor-Johnson ខ្សែ​ភាពយន្ត “Fifty Shades of Grey” បាន​ថត​ដោយ​យោង​តា​ម​សៀវភៅ​ប្រលោមលោក​លក់​ដាច់​បំផុត​មួយ​នៅ​ឆ្នាំ​២០១២ ដែល​និពន្ធ​ដោយ E. L. James ។

 

ងាក​មក​​ចំណាត់ថ្នាក់​លេខ​២​សប្ដាហ៍​នេះ គឺ​បាន​ទៅ​ខ្សែ​ភាពយន្ត "Kingsman: The Secret Service” ​​ដែល​​សម្ដែង​ដោយ Samuel L. Jackson និង Colin Firth រៀបរាប់​ពី​ការ​គំរាម​កំហែង​នៃ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា។ រយៈ​ពេល ៣​ថ្ងៃ​ដំបូង​ ភាពយន្ត​រក​ចំណូល​បាន ៣៥លាន​ដុល្លារ។ ចំណាត់ថ្នាក់​លេខ ៣​ គឺ​ភាពយន្ត​តុក្កតា​អេប៉ុង "The SpongeBob Movie: Sponge Out of Water” ដែល​ជា​ភាពយន្ត​លេខ​១​កាល​ពី​សប្ដាហ៍​មុន។​

 

ទស្សនា​ចំណាត់ថ្នាក់​កំពូល​ទាំង ១០​លើ​តារាង Box Office អាមេរិក​សប្ដាហ៍​នេះ (ចំណូល​ចុង​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ)៖

 

ចំ ចំណងជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
Fifty Shades of Grey ៨១,៦លាន​ដុល្លារ ៨១,៦​លាន​ដុល្លារ
Kingsman: The Secret Service ៣៥,៦​លាន​ដុល្លារ ៣៥,៦​លាន​ដុល្លារ
The SpongeBob Movie: Sponge Out of Water ៣០,៥​លាន​ដុល្លារ ៩៣,៦​លាន​ដុល្លារ
American Sniper ១៦,៤​លាន​ដុល្លារ ៣០៤,១លាន​ដុល្លារ
Jupiter Ascending ,៤​លាន​ដុល្លារ ៣២,៥​លាន​ដុល្លារ
Seventh Son ,១៥​លាន​ដុល្លារ ១៣,៤​លាន​ដុល្លារ
Paddington ,១៥លាន​ដុល្លារ ៦២,៣​លាន​ដុល្លារ
The Imitation Game ,៥​លាន​ដុល្លារ ៧៩,៦លាន​ដុល្លារ ១២
The Wedding Ringer ,៤​លាន​ដុល្លារ ៥៩,៧​លាន​ដុល្លារ
១០ Project Almanac ,៧​លាន​ដុល្លារ ១៩,៥​លាន​ដុល្លារ
 

ទស្សនា​ឈុត​ខ្លី​ៗ​ ពី​ភាពយន្ត​ជាប់​ចំណាត់ថ្នាក់​លេខ ១​ដល់​លេខ ៥៖

 

១. Fifty Shades of Grey

http://youtu.be/SfZWFDs0LxA

 

២. Kingsman: The Secret Service

http://youtu.be/kl8F-8tR8to

 

៣. The SpongeBob Movie: Sponge Out of Water

http://youtu.be/TGjbpO1toTc

 

៤. American Sniper

http://youtu.be/5bP1f_1o-zo

 

៥. Jupiter Ascending

http://youtu.be/TLyk00gFPdQ

 ចុច​អាន៖ភាពយន្ត “The SpongeBob” តែ​៣​ថ្ងៃ​រក​បាន ៨៣លាន​ដុល្លារ

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ reuters

អត្ថបទថ្មី