វណ្ណា ស័ក្ដ ត្រៀម​ចេញ​ ៣ ​បទ​ទៀត សង្ឃឹម​ថា ផ្ទុះ​ទៀត​ហើយ

  • 2015-02-16 23:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ "ពេល​ស្រវឹង​ទើប​ដឹង​ថា​ នឹក​អូន​ជាង​គេ" លោក វណ្ណា ស័ក្ដ ត្រៀម​ចេញ​ ៣ បទ​ទៀត​ ដោយ​រំពឹង​ខ្ពស់​ពី​ការ​គាំទ្រ​ពី​ទស្សនិកជន។ វណ្ណា ស័ក្ដ តារាចម្រៀង​នៅ​ក្នុង​ផលិត​កម្ម M និយាយ​ដូច្នេះ ប្រាប់ Sabay។

 

ស័ក្ដ ​បានបញ្ជាក់​ថា លោក​កំពុង​ត្រៀម​ចេញ​ចម្រៀង ​៣​ បទ​ទៀត​ហើយ​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដែល​អាច​នឹង​ផ្ទុះ​ការ​គាំទ្រ​ច្រើន​ជាង​មុន​ ព្រោះ​មាន​ការ​រៀប​ចំ​បាន​ល្អ​ ទាំង​ទំនុក​ច្រៀង និង​ មេឡូឌី។ វណ្ណា ស័ក្ដ និយាយ​ថា៖ " ខ្ញុំ​ថត​ហើយ មាន​អារម្មណ៍​ថា ដូច​ជា​ល្អ​ជាង​បទ​ពី​មុនៗ ប៉ុន្តែ​ យ៉ាង​ណា​ចាំ​មើល​សិន ព្រោះ​ក្រែង​មាន​ចិត្ត​មិន​ដូច​គ្នា"។

 

 

 

 

តារា​ចម្រៀង​រូប​នេះ​អះអាង​ថា នៅ​មិន​ទាន់​ហ៊ាន​អារកាត់​យ៉ាង​ណា​នោះ​ទេ ហើយ​មាន​តែ​អ្នក​គាំទ្រ​ប៉ុណ្ណោះ ដែល​អាច​វិនិច្ឆ័យ​បាន​ចំពោះ​រឿង​នេះ។ ជាពិសេស ក្រោយ​ពេល​បទ​ទាំង​នេះ ​ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរណ៍​លើ​ទីផ្សារ។ លោក​បន្ថែម​ថា ចម្រៀង​ទាំង​ ៣ ​បទ​នោះ ​មាន​ដូច​បទ "សិច​ស៊ី​ពេក​ហើយ", “សង្សារ​បង្ខំ​ចិត្ត" និង​ បទ "ស្រឡាញ់​អ្នក​ថ្មី ដែល​ល្អ​ជាង" ដោយ​ចរាចរ​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

តារា​ចម្រៀង​ជា​កូន​ប្រុស​បង្កើន​របស់​លោក​យាយ ណាង បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ធ្លាប់​បាន​ចេញ​ចម្រៀង​នៅ​ក្នុង​ផលិត​កម្ម​ប្រមាណ​៣០​បទ​រួច​មក​ ហើយ។ ចំពោះ​ចម្រៀង​ដែល​មាន​ការ​ពេញ​និយម​គឺ​បទ ​"ពេល​ស្រវឹង​ទើប​ដឹង​ថា​នឹក​អូន​ ជាង​គេ" និង ​បទ​មួយ​ចំនួន​ទៀត​ក្នុង​អាល់ប៊ុម​បន្តបន្ទាប់។

 

វណ្ណា ស័ក្ដ បញ្ជាក់​ថា៖ "សង្ឃឹម​ថា បង​ប្អូន​នៅ​តែ​បន្ត​ការ​គាំទ្រ​បទ​ក្រោយៗ​នេះ​ទៀត ព្រោះ​អាច​ជា​លើក​ទឹក​ចិត្ត​មួយ​ដែរ មក​កាន់​រូប​ខ្ញុំ​ជា​អ្នក​សិល្បៈ​ម្នាក់"៕

 

http://youtu.be/65JXXCZlddU

 

 

អាន​អត្ថបទ៖ ៨ ​សន្លឹក​ រំលឹក​ពី​សកម្មភាព​រស់​រវើក​របស់​តារា​ល្បីៗ ​ក្នុង​ការ​ប្រគំ​តន្ត្រី​ នៃ​ក្ដី​ស្រឡាញ់

អាន​អត្ថបទ៖  មុន១៤កុម្ភៈ ឈិន ឡុង មាន​ចិត្ត​ច្រណែន Siwon សមាជិកក្រុម Super Junior

 

 

អត្ថបទ៖ សំ ជំនាញ