មុន១៤កុម្ភៈ ឈិន ឡុង មាន​ចិត្ត​ច្រណែន Siwon សមាជិកក្រុម Super Junior

  • 2015-02-16 21:59:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ទិវា​នៃ​សេចក្ដី​ស្រលាញ់ គឺ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ តារា​សម្ដែង​ជើងចាស់ ឈិន ឡុង បាន​កើត​ចិត្ត​ច្រណែន​នឹង​ តារា​សម្ដែង​ចម្រៀង Siwon សមាជិក​ក្រុម Super Junior ខណៈពេល​ទៅ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត "Dragon Blade” ក្នុង​ទីក្រុងតៃប៉ិ​ និង​តៃវ៉ាន់។

 

Siwon (ស្ដាំ) និង ឈិន ឡុង

 

យោងតាម​សារព័ត៌មាន​ចិន CFP បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ កំពូល​តារា​ក្បាច់គុន​កុងហ្វូ​ច្រណែន ដោយសារ​លោក​ឃើញ Siwon ទទួល​បាន​ការស្វាគមន៍​ពី​អ្នកគាំទ្រ​ខ្លាំង​ជាង។

 

លោក Siwon ជា​និមិត្តរូប​ក្រុម​ដ៏អស្ចារ្យ​ម្នាក់​នៅ​តៃប៉ិ ហើយ​អ្នកគាំទ្រ​ជាច្រើន ​បាន​បង្ហាញ​​ក្ដី​ស្រលាញ់​យ៉ាង​ជ្រាល​ជ្រៅ​របស់​ពួក​គេ ​មក​​លើ​តារា​​ចម្រៀង២៨ឆ្នាំ​ផង​ដែរ។ ដើម្បី​ឆ្លើយតប​នឹង​ការ​អបអរ សមាជិក​ក្រុម Super Junior ខាងលើ ក៏​បាន​សម្ដែង​ស្វាគមន៍​ចំពោះ​​អ្នកគាំទ្រវិញ ដោយ​ប្រើប្រាស់​ភាសា​ចិន​យ៉ាង​ស្ទាត់​ជំនាញ។

 

ប្រភព​លើកឡើង​ថា គ្រប់ពេលដែល​អ្នកគាំទ្រ​ សម្ដែងការ​​ស្វាគមន៍ លោក Siwon តែង​កាន់​ម៉ៃក្រូហ្វូន​និយាយ។ ក្នុង​ឱកាស​នោះ ឈិន ឡុង ក៏​​ថ្លែង​ថា "នៅ​ទី​នេះ...តើ​អ្នកណា (រវាងលោក និង Siwon)​ សង្ហា​ជាង​?”។

 

ក្រោយ​ឮសំណួរ​យ៉ាងដូច្នេះ បណ្ដា​​អ្នកគាំទ្រ​បាន​ស្រែក​​ឮៗ​ថា "Siwon" ហើយ​តារា​វ័យ​៦០​រូបនេះ បាន​និយាយ​ទាំងសើចទៀត​​ថា "ខ្ញុំ​នឹង​ពិចារណា​ឡើងវិញ ចំពោះ​ការ​ឱ្យ Siwon សម្ដែង​នៅ​រឿង​ក្រោយៗ​របស់​យើង"។

លោក​បាន​ពន្យល់​ថា លោក​ពិត​ជា​ច្រណែន ពេល​ដែល​អ្នកគាំទ្រ​លើក​គ្នា​ មកមើលតារា​សម្ដែងរួមគ្នា ​ក្នុង​រឿង "Dragon Blade” Siwon យ៉ាង​ច្រើន​កុះករ​យ៉ាង​ដូច្នេះ។ ទោះជាយ៉ាងណា នេះ​គ្រាន់​តែ​ជា​អារម្មណ៍​របស់​ ឈិន ឡុង ចង់​បង្កើត​ឱ្យ​មានបរិយាកាស​រីករាយ​តែ​ប៉ុណ្ណោះ។

 

ខ្សែភាពយន្ត "Dragon Blade” ដែល​សម្ដែង​សុទ្ធតែ​ជា​តារា​ល្បីៗរួម​ទាំង​តារា​បរទេសផង​នោះ នឹង​មាន​ចាក់​បញ្ចាំង​នៅ​ប្រទេស​ចិន ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១៥​ខាងមុខ៕ ​

 

 

 ឈិន ឡុង៖​ ភាពយន្ត​​​សំខាន់​​ជាង​​គ្រួសារ​ខ្ញុំ

 កូន​ឈិន ឡុង ចេញ​ពីគុក អ្នកកាសែត​របួស​លាន់

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ kpopstarz