ពាន​រង្វាន់​ហូលីវូដ​ លើក​ទី​៦​​ផ្សាយ​បន្តផ្ទាល់​​ប្រចាំ​ឆ្នាំ​២០១៥​

  • 2015-02-17 16:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ពាន​រង្វាន់​ហូលីវូដ​ផ្សាយ​បន្តផ្ទាល់​ លើក​ទី៦នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​ទី​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​ ខាង​មុខ។ ​កម្មវិធី​នេះ​រៀប​ចំ​សម្រាប់​អ្នក​រស់​នៅ​កម្ពុជា​ និង​អ្នក​ទេសចរ​ ដើម្បី​បាន​ទស្សនា​ខ្សែ​​ភាពយន្ត​ល្បីៗ​ ដែល​ទទួល​បាន​ពាន​រង្វាន់​ពិភព​លោក​ឈ្មោះ​ អូស្ការ។ ​ អ្នក​រៀប​ចំ​កម្មវិធី​នេះ​គឺ​ Cambodia Oscar Selection Committee (COSC)។ មាន​តែ​ក្រុម​នេះ​ទេ​ដែល​អាច​ផ្ញើ​ខ្សែ​ភាព​យន្ត​ខ្មែរ​ទៅ​កាន់​អូស្ការ​សម្រាប់​ពាន​រង្វាន់​ខ្សែភាពយន្ត​ជា​ភាសា​បរទេស។ ​ជា​ធម្មតា​ COSC គេ​ធ្វើ​កម្មវិធី​នេះ​រាល់​ឆ្នាំ​ដើម្បី​ជួយ​គាំទ្រ​ដល់​ផលិតករ​កុន​ខ្មែរ​និង​ជួយ​ស្តារ​ឧស្សាហកម្ម​កុន​ខ្មែរ។

 

  ​ ក្រុម​នេះ​ធ្លាប់​បាន​ធ្វើ​កម្មវិធី​នេះ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ដែល​ផ្សាយ​ផ្ទាល់​មក​ពី​ហូលីវូដ​៥ឆ្នាំ​មក​ហើយ។​ ​អ្នក​រៀប​ចំ​រំពឹង​ថា​​​នឹង​មាន​អ្នក​ចូល​រួម​​​ច្រើន​ជាង​ ៣០០នាក់ ​នៅ​សណ្ឋាគារ​ Le Grand Palais Boutique Hotel ​ដែល​សណ្ឋាគារ​នេះ​ពី​មុន​ជា​កន្លែង​មើល​កុន​ឈ្មោះ ​Hawaii​ Cinemaក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។

កម្មវិធី​នេះ​ឈ្មោះ​ថា​ Oscar Live​ ​​ត្រូវ​គេ​​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​ មាន​វត្ត​មាន​អ្នក​មាន​បណ្ដាស័ក្ដិ​ ​តារា​ល្បីៗ​ និង​អ្នក​ស្លៀក​ឯក​សណ្ឋាន​អាវ​ធំ​ក្នុង​កម្មវិធី​ពេល​ព្រឹក។​ អ្នក​មក​ចូល​រួម​​​មាន​ការ​ចាប់​រង្វាន់​ និង​លេង​ហ្គេម​ជាច្រើន ​ហើយ​ពេល​ចប់​កម្មវិធី​អ្នក​រាល់​គ្នា​នឹង​ត្រលប់​ទៅ​វិញ​ដោយ​ភាព​សប្បាយ​រីករាយ។  

  ក្នុង​ឆ្នាំ​នេះ​គេ​មាន​រៀប​ចំ​ធ្វើ​កន្លែង​ថត​រូប​ខ្លួន​ឯង​ មើល​ទៅ​ហាក់​បី​ដូច​តួ​កុន​ នៃ​រឿង​កុន​ដែល​ ត្រូវ​បាន​ទទួល​ពាន​រង្វាន់។

កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៨ព្រឹក​ នា​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។ ​ពេល​ភ្ញៀវ​ចូល​មក​ អាច​សរសេរ​បោះ​ឆ្នោត​រឿង​កុន​ដែល​ខ្លួន​ពេញ​ចិត្ត។ ​ម៉ោង​ខ្លះ​អ្នក​មក​កម្មវិធី​នេះ​ធ្វើ​ដូច​ជា​តារា​ហូលីវូដ​ អីចឹង។ ​សំបុត្រ​ទស្សនា​អាច​រក​​ទិញ​បាន​នៅ​ ហាងនំ​ហូលីវូដ ​អាសយដ្ឋាន​ផ្ទះ​លេខ​៧២​​ ផ្លូវ​លេខ​១៥៤ ឬ ​ទូរសព្ទ​លេខ​ (០២៣) ៥១ ១១ ៨៨៨។  

កន្លែង​ជួប​ជុំ​នៅ​សណ្ឋាគារ​ Le Grand Palais Boutique Hotel   សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ដើម្បី​ចង់​ដឹង​បន្ថែម​កាន់​តែ​ច្បាស់​ សូម​ចូល​ទៅ​កាន់​​ Page FB​ www.facebook.com/page/Cambodia-Oscar-Selection-Committee-COSC. រឺ លោក អ្នក​អាច​ទាក់​ទង​ផ្ទាល់​មក​កាន់​យើង​ខ្ញុំ​ MARIAM ARTHUR Chair, COSC (012) 54 30 74   theroadgyspy@gmail.com ដើម្បី​ចុះ​ឈ្មោះ​ជា​អ្នក​សារព័ត៌មាន ​សូម​ទំនាក់ទំនង៖ លោក មីន ជីវ (012) 96 24 55   អត្ថបទ៖ ដៃ​គូ​សហការ