តារា​ចម្រៀង​រ៉េប​អាល្លឺម៉ង់​ក្លាយ​​​​​ជា​សកម្មជន​ក្រុម​ ISIS

  • 2015-02-17 16:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប​អាល្លឺម៉ង់​​ម្នាក់​បាន​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​សកម្មជន​​​រដ្ឋ​ឥស្លាម​ដែល​ហៅ​កាត់​ថា ​ISIS។ ​Denis Cuspert ​​ដែល​មាន​ឈ្មោះ​សិល្បៈ​ថា ​"Deso Dogg” ​​ថែម​ទាំង​លេច​មុខ​នៅ​ក្នុង​វីដេអូ​កាត់​ក្បាល​ជន​រងគ្រោះ​ម្នាក់​ដែល​ជា​សត្រូវ​នឹង​ពួក​ ISIS ​កាល​ពី​ឆ្នាំ​មុន​ទៀត​ផង។

 

​តារា​ចម្រៀង​វ័យ​ ៣៩ ​ត្រូវ​បាន​ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ថា ​ជា​ប្រពន្ធ​របស់​ខ្លួន​​តាមដាន​ និង​ផ្ដល់​ព័ត៌មាន​ទៅ​ដល់​ភ្នាក់ងារ​សម្ងាត់​អាមេរិក​ FBI។ ​​​មូលហេតុ​ដែល​​ក្រុម​ឧក្រិដ្ឋជន​រដ្ឋ​ឥស្លាម​បញ្ចុះបញ្ចូល​រូប​គេ​ឲ្យ​ចូល​ក្នុង​ចង្កោម​ពួក​ ISIS ​ក៏​ដោយសារ​​តារា​រូប​នេះ​មាន​ឥទ្ធិពល​អាច​បញ្ជ្រាប​​មនោគម​ទៅ​ដល់​យុវជន​វ័យក្មង​​ផ្សេង​ទៀត​ក្នុង​តំបន់​អឺរ៉ុប។

 
 

ស្ត្រី​ជា​ភរិយា​​ដែល​រាយការណ៍​ព័ត៌មាន​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ដឹង​ពី​ពួក​ ISIS​ ទៅ​ដល់​ភ្នាក់ងារ​ FBI ​បាន​គេច​ខ្លួន​ទៅ​ស៊ីរី ​ហើយ​ក្រោយ​មក​បន្ត​ទៅ​អាមេរិក​ទៀត​ដើម្បី​សុវត្ថិភាព​របស់​នាង។​

 

​តារា​ចម្រៀង​ដែល​ហៅ​ខ្លួន​ឯង​ថា ​Abu Talha al-Amani​ ​ត្រូវ​បាន​​អាមេរិក​ចាត់​ចូល​ក្នុង​បញ្ជី​ខ្មៅ​​ហើយ ​មិន​តែ​ប៉ុណ្ណោះ​ទ្រព្យ​សម្បត្តិ​របស់​គេ​ទាំង​ប៉ុន្មាន​គឺ​ត្រូវ​បង្កក​អស់​ហើយ​ដែរ៕

 
 

​ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Dailymail

អត្ថបទថ្មី