លេងសើចម៉េចបាន...កុមារីខ្មែរយើងច្រៀងសុទ្ធតែបទចិន ប៉ុន្តែទាស់ត្រង់ថា...
- 2015-02-18 13:11:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងសើចម៉េចបាន...កុមារីខ្មែរយើងច្រៀងសុទ្ធតែបទចិន ប៉ុន្តែទាស់ត្រង់ថា...
ចន្លោះមិនឃើញ
កុមារីខ្មែរយើង គឺប្អូនស្រី រិទ្ធ សូនីតា បានបង្ហាញខ្លួនក្នុងកម្មវិធី "ផ្កាយរះក្នុងសួន" រដូវកាលថ្មីនេះរបស់ទូរទស្សន៍អប្សរា។ គួរឲ្យចាប់អារម្មណ៍ កុមារីសម្បុរស្រអែមយើង ចេះច្រៀងជាភាសាចិនទៀត។ សំឡេងស្រួចស្រេះដូចសារិកា ច្រៀងបទចិនពីរោះណាស់តើ សូម្បីតែគណៈកម្មការ អ្នកភ្លេងក៏សរសេរដែរ ប៉ុន្តែទាស់ត្រង់ថា សូនីតា អត់ចេះចិនទេ...។ "ខ្ញុំអត់ដឹងផង...” សូនីតា ឆ្លើយតបនឹងពិធីការិនី កាវ សាវីសាទីវីត ហៅ វីតវីត ដែលសួរថា "តើបទនេះមានន័យយ៉ាងម៉េច?”។
កុំខ្វល់ថា កុមារីយើងចេះចិន ឬមិនចេះ តែត្រូវនឹងបុណ្យចូលឆ្នាំចិនផង តោះ...ស្ដាប់ទាំងអស់គ្នាសិនមើល៍ថា ដូច ឬមិនដូច!
http://youtu.be/Q16GjYxSIWg
អត្ថបទ៖ ទារិកា