Rooney សុំទោស​​អ្នក​ចាំទី Preston រឿង​​​​បាល់​ប៉េណាល់ទី FA Cup

  • 2015-02-18 16:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Wayne Rooney ​របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​និយាយ​សុំទោស​ទៅ​កាន់​អ្នកចាំទី Thorsten Stuckmann ​របស់​​ក្រុម Preston នៅ​ក្នុង​ហេតុការណ៍​បាល់ប៉េណាល់ទី ដែល​ជួយ​ឲ្យ​ Man Utd ឈ្នះ​ទាំង​សំណាង ​៣-១ ​ក្នុង​ការ​ប្រកួត​ FA Cup កាល​ពី​យប់​ថ្ងៃ​ចន្ទ។

 

 

 

​ខណៈ​ដែល​ការ​ប្រកួត​បាន​បញ្ចប់ កីឡាករ​ទាំង​អស់​បាន​ដើរ​ចេញ​ពី​ទីលាន​ប្រកួត កីឡាករ​វ័យ​២៩​ឆ្នាំ Rooney ​បាន​ដើរ​ទៅ​ចាប់​ដៃ​ជាមួយ​អ្នកចាំទី​ក្រុម Preston ​និង​បញ្ចេញ​កាយ​វិការ​សោកស្ដាយ​ជាមួយ​នឹង​កីឡាករ​ Stuckmann ​ដែល​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង។

 

 

ប្រភព​​ពី​ក្លិប​ Preston បាន​លើក​ឡើង​កាល​ពី​យប់​មិញ​ថា៖ "នៅ​ចប់​ការ​ប្រកួត Rooney ​បាន​ដើរ​ទៅ​ចាប់​ដៃ Stuckmann ហើយ​និយាយ​ថា សុំ​ទោស ខ្ញុំ​ឃើញ​អ្នក​ចេញ​មក ហើយ​ខ្ញុំ​ត្រូវ​តែ​លោត​រំលង​​របៀប​នោះ​”។

 

 

 

 

​អតីត​ប្រធាន​ក្រុម​អង់គ្លេស​ លោក Gary Lineker ​បាន​សរសេរ​នៅ​លើ Twitter ថា៖ "ជា​ការ​បន្លំ? ប្រាកដ​ណាស់។ ការ​ចេញ​មិន​ប្រយ័ត្ន (អ្នកចាំទី)? វា​ជា​ភាព​វ័យ​ឆ្លាត​មួយ សម្រាប់​ Rooney”៕

 

 

តើ​ប្រិយ​មិត្ត​យល់​ថា បាល់​ប៉េណាល់ទី​នោះ Rooney ពិត​ជា​បន្លំ​ធ្វើ​ដួល​មែន ឬ​យ៉ាងណា?

 

 

ចុចអាន៖ បិសាច​ក្រហម​ឈ្នះ Preston North ៣-១ ឡើង​ទៅ​វគ្គ​៨​ក្រុម FA Cup

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Mirror