ការ​កម្សាន្ត​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា អាច​ឲ្យ​អ្នក​ទទួល​បទ​ពិសោធន៍​​ប្លែក​អារម្មណ៍​លើ​ផ្ទៃ​សាគរ​​ដ៏​ល្វឹងល្វើយ

  • 2015-02-20 17:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សម័យ​កាល​តម្រូវ​ការ​​កម្សាន្ត​​បែប​ទំនើប​ៗ​កំពុង​កើន​ឡើង​ ឥឡូវ​នេះ​​​ប្រិយមិត្ត​​ដែល​ធ្វើ​​​ដំណើរ​ទៅ​លម្ហែ​នៅ​តំបន់​ឆ្នេរ​​កម្ពុជា ​​អាច​ទទួល​យក​​បទ​ពិសោធន៍​សំកាំង​ខ្លួន​​​លើ​អាកាស​កណ្ដាល​សាគរ​មួយ​​ដែល​​​មាន​​ឈ្មោះ​ថា Flyboard ​​រៀប​ចំ​ដោយ​​ ULTIMATE FLYBOARD EXPERIENCE មាន​​ទីតាំង​នៅ​​ឆ្នេរ​អូ​ត្រេះ​ ខេត្ត​ព្រះ​សី​ហ​នុ​។​​

 

លោក Florian Lee Tea អ្នក​រៀប​ចំ​ឲ្យ​​សេវា​កម្ម​ឧបករណ៍​​​​កម្សាន្ត​​ជំនាន់​​ថ្មី​នៅ​​​ឆ្នេរ​កម្ពុជា​មួយ​នេះ រៀប​រាប់​​ប្រាប់​ទស្សនាវដ្ដី​ Sabay ថា​ Flyboard ​នេះ​បាន​បើក​ដំណើរការ​តាំង​ពី​ថ្ងៃ​ទី​១​វិច្ឆិកា​ចុង​ឆ្នាំ​២០១៣​​​មក​ម៉្លេះ។ Flyboard ជា​ម៉ាស៊ីន​​មួយ​ប្រភេទ​ពាក់​នឹង​ខ្នង​ ​មាន​សមត្ថភាព​អាច​​​រុញ​មនុស្ស​ឲ្យ​​ហោះ​​​ផុត​ពី​ផ្ទៃ​ទឹក​ ក្រោម​​ការ​បញ្ជា​ម៉ាស៊ីន​នោះ។

 

 

 

Florain ​ថា​វត្តមាន​ដំបូង​​គេ​របស់​​​ Flyboard ​នៅ​កម្ពុជា​ដើម​ឡើយ ​ពុំ​សូវ​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ទេ ព្រោះ​ថា​ប្រហែល​អតិថិជន​មិន​​ទាន់​ទុក​ចិត្ត​​​លើ​សុវត្ថិភាព​​ពេល​កម្សាន្ត​វា​។ ប៉ុន្តែ​​មក​ដល់​ឥឡូវ​នេះ Flyboard កំពុង​ក្រសោប​បាន​ភាព​ពេញ​និយម​​ទាំង​​ភ្ញៀវ​បរទេស​និង​ពល​រដ្ឋ​ខ្មែរ​។

 

 

រាល់​ការ​កម្សាន្ត​របស់​​អតិថិជន​ ក្រុម​ការងារ​នឹង​បង្ហាត់​បង្រៀន​១០​នាទី​មុន​សិន​ មុន​​នឹង​​អនុញ្ញាតឲ្យ​​​​បញ្ជា​ម៉ាស៊ី​នោះ​ដោយ​ខ្លួន​ឯង។  «Flyboard គឺ​ស្រួល​រៀន​​ណាស់។ ភាគ​ច្រើន​អតិថិជន​រៀន​តែ​៥​នាទី​ គឺ​អាច​ប្រើ​ម៉ាស៊ីន​បាន​ដោយ​ខ្លួន​ឯង​​ហើយ​។ បើ​និយាយ​ពី​ក្រោយ​ពី​សំកាំង​ខ្លួន​រួច​ ពួក​គាត់​​ប្រាប់​ថា​ សប្បាយ​ស្ទើរ​នឹក​ស្មាន​មិន​ដល់​​»។ លោក Florain រៀប​រាប់​ពី​សេវា​កម្សាន្ត​ថ្មី​នេះ។

 

 

 

 

 

និយាយ​ពី​​តម្លៃ​វិញ​ ការ​​កម្សាន្ត​ Flyboard មាន​ចាប់​ពី​៥០​ដុល្លារ​ឡើង​​​សម្រាប់​រយៈ​ពេល​​​១៥​នាទី​។ ខាង​ក្រោម​ជា​តារាង​តម្លៃ​៖

 

   Sessions Rates

Flyboard Flight Session (15minutes) 50$ Flyboard Flight Session (30minutes) 80$ Flyboard Flight Session (45minutes) 100$

   ​​​

Card Rates

Flyboard Card (120 minutes) 250$ Flyboard Card (240 minutes) 450$ Flyboard Card (480minutes) 850$ Flyboard Journey Card (2x120 munutes) 500$

 

 

 

 

អត្ថបទ៖ Sabay Magz រូប​ភាព​៖ flyboardcambodia

អត្ថបទពេញនិយម