មើល​វីដេអូ​នេះ​ហើយ ធានា​ថា​សើច​បិទមាត់​មិន​ជិត​ហ្មង់

  • 2015-02-23 16:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ចិន ​ក្រុម​តារា​​ចម្រៀង​ស្រី EXID និង​​តារា​ល្បីៗ​ជាច្រើន​ទៀត​ បាន​បង្ហាញ​​វត្តមាន​ក្នុង​កម្មវិធី​ទូរទស្សន៍​​កូរ៉េ​ SNL Korea ដែល​​មាន​​ចាក់​ផ្សាយ​​លើកញ្ចក់​ទូរទស្សន៍ TVN ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ ​ធ្វើ​ឱ្យ​អ្នកទស្សនា​ផ្ទុះ​សំណើចបិទ​មាត់​មិនជិត។

 

 

តាមរយៈ​ការ​ចាក់​ផ្សាយ​របស់​កម្មវិធី​ទូរទស្សន៍ SNL Korea បង្ហាញ​ថា ក្រុម EXID ធ្វើ​ជា​ភ្ញៀវ​ ចំណែក​អតីតតារា​កំប្លែង​ និង​​ជា​ផលិតករ Shim Hyung Rae ជា​​ម្ចាស់​នៃ​កម្មវិធី។ ​

 

​សាច់​រឿង​​នេះ​បាន​កើត​ឡើង​ក្នុង​បន្ទប់​មន្ទីរពេទ្យ ជា​កន្លែងតារា​ចម្រៀង Jay Park និង​មិត្តស្រី ​ព្យាយាម​ថត​រូប Selfie ជាមួយ​គ្នា។ ពេលកំពុង​ថត ​ស្រាប់​តែ​សមាជិកក្រុម EXID ទាំងអស់ បង្ហាញ​ខ្លួន​ភ្លាមៗ និង​​រាំ​ចាក់​ក្បាច់​បទ “Up & Down” យ៉ាង​សិច​ស៊ី​។

 

ក្រោយ​មក​ទៀត ​​តារា​កំប្លែងវ័យក្មេង  Yoon Se Yoon លេច​មុខ​មក និង​មាន​តារា​ជាច្រើន​ទៀតដូចជា នាង Hani សមាជិក្រុម EXID  (ដើរតួជាគ្រូពេទ្យ) ទៀតសោត​បាន​បង្កើត​បរិយាកាស​ឱ្យ​កាន់​តែ​សប្បាយ​រីករាយ។ តោះ មើលវីដេអូទើបច្បាស់!

 

https://www.youtube.com/watch?v=7Dd4XKSBpOw

 

ភេទ​ទី៣​ស្អាត​ជាង​គេ​នៅ​ថៃ​បង្ហាញ​រូប​ភាព​សកម្មភាព​ថ្មីៗ

៣​នាក់​​ម្ដាយ​​កូន​ មាន​​សម្រស់​​​​មើល​​មិន​​ចេះ​​ជិន​ណាយ​!

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ koreaboo