ចង់​ថត​វីដេអូ​លើ iPhone ​បាន​ស្អាត​ ចេះ​តែ​ប៉ុន្មាន​ក្បាច់​នេះ​ទៅ​បាន​ហើយ​​

  • 2015-02-24 19:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​​វីដេអូ​​ដោយ​ប្រើ iPhone ​អាច​ថា​ជា​រឿង​ងាយ​ តែ​បើ​អ្នក​មិន​ដឹង​ពី​តិចនិក​ក្នុង​ការ​ថត​ទេ វីដេអូ​ដែល​ថត​ហើយ​ប្រាកដ​ជា​មិន​​សូវ​ល្អ​​ឡើយ។ ចំពោះ​អ្នក​ដែល​កំពុង​កាន់​ទូរសព្ទ​ iPhone ក្នុង​ដៃ​ ហើយ​តែង​តែ​​រអ៊ូ​ថា​ ថត​វីដេអូ​មិន​បាន​ស្អាត​ សាក​ល្បង​តាម​គន្លឹះ​ខ្លី​ៗ​ខាង​ក្រោម​នេះ​​ធានា​ថា ​វីដេអូ​ដែល​អ្នក​ថត​ចេញ​មក​នឹង​​ឡូយ​ដូច​អ្នក​ជំនាញ​អញ្ចឹង។

 

 

វីដេអូ៖ 

 

 

១. ​ថត​វីដេអូ​លក្ខណៈ​ផ្ដេក​៖ ជា​ទូទៅ​យើង​តែង​តែ​ឃើញ​គ្រប់​រូបភាព​វីដេអូ​ទាំង​អស់​ ដែល​បញ្ចាំង​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍, Laptop, ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ៗ គឺ​សុទ្ធ​តែ​ជា​លក្ខណៈ​ផ្តេក។ ក្នុង​ករណី​ដែល​អ្នក​ថត​វីដេអូ​បញ្ឈរ​តាម​ iPhone​ ឬ​ទូរសព្ទ​ដទៃ ហើយ​នៅ​ពេល​អ្នក​​បញ្ចូល​វីដេអូ​នោះ​លើ​ Laptop អ្នក​ប្រាកដ​ជា​ពិបាក​មើល​មិន​ខាន​ ព្រោះ​តែ​វា​ខុស​ស្តង់​ដារ។ ដូច្នេះ​ត្រូវ​ចាប់​ផ្តើម​ថត​វីដេអូ​ជា​លក្ខណៈ​ផ្តេក​ចាប់​ពី​ពេល​នេះ​ទៅ។

 

២. ប្រើ​ជើង​​ទម្រ​៖ ការ​ប្រើ​ជើង​ទម្រ​ វីដេអូ​របស់​អ្នក​នឹង​មិន​ញ័រ​ដូច​កាន់​នៅ​នឹង​ដៃ​នោះ​ទេ ដូច្នេះ​វា​​ជា​ជម្រើស​មួយ​ដែល​អ្នក​ចាំ​បាច់​ត្រូវ​ពិចារណា​មុន​កាន់​កាមេរ៉ា​ថត​វីដេអូ។

 

៣. កុំ​ចុច​ Zoom ពេល​កំពុង​ថត​វីដេអូ តែ​ជំនួស​មក​វិញ​ដោយ​ចូល​ទៅ​កៀក​​វត្ថុ​នោះ​ប្រសើរ​ជាង។ នេះ​គឺ​ដោយ​សារ​ កាល​ណា​អ្នក​កាន់​តែ​ Zoom វីដេអូ​នឹង​កាន់​តែ​បែក​លែង​ច្បាស់ មិន​ដូច​កាមេរ៉ា​អាជីព​​ផ្សេង​ៗ​នោះ​ទេ។

 

៤. កុំ​ប្រើ​ភ្លើង Flash ដែល​ចេញ​ពី​កាមេរ៉ា៖ ភ្លើង​ Flash របស់ iPhone មិន​សូវ​ជា​ច្បាស់​សម្រាប់​ការ​ថត​វីដេអូ​​ក្នុង​ទីងងឹត​​នោះ​ទេ ដូច្នេះ​គួរ​ប្រើ​ពន្លឺ​ភ្លើង​​ណាមួយ​​ ដើម្បី​បំភ្លឺ​វិញ​ប្រសើរ​ជាង (មើល​វីដេអូ)។

 

៥. ប្រើ​ពន្លឺ​ធម្មជាតិ៖ អ្នក​គួរ​ព្យាយាម​ថត​វីដេអូ​ដោយ​បែរ​ផ្ទៃ​មុខ​ទៅ​​បង្អួច ឬ​រក​កន្លែង​ដែល​មាន​ពន្លឺ​ថ្ងៃ​ភ្លឺ​ល្មម​ នឹង​អាច​ថត​វីដេអូ​បាន​ស្អាត ព្រោះ​កាមេរ៉ា​របស់ iPhone ​ធ្វើ​ឱ្យ​វីដេអូ​របស់​អ្នក​មាន​​ពណ៌​ស្អាត​​បែប​ធម្មជាតិ​ស្រាប់​ ពេល​ថត​ក្រោម​ពន្លឺ​ថ្ងៃ។

 

៦. Lock ​មុខងារ Focus Exposure ដើម្បី​​ Focus ផ្ទៃ​មុខ​មនុស្ស​ម្នាក់​គ្រប់​ពេល​ នៅ​ពេល​កំពុង​និយាយ​នៅ​មុខ​កាមេរ៉ា​។

 

៧. ដាក់ ​​ iPhone ផ្សេង​មួយ​ទៀត​ (iPhone ទី២) នៅ​ក្បែរ​ ​បន្ទាប់​មក​បើក​មុខងារ Voice Memo បើ​មិន​ដូច្នោះ​ទេ​ ប្រើ Microphone មួយ​ផ្សេង​ទៀត​ក៏​បាន​​​​​ ដើម្បី​ Record សំឡេង​​បាន​ច្បាស់​​ល្អ​​​​។ ការ​ប្រើ Voice Memo លើ​ iPhone ទី២ គឺ​អាច​ឱ្យ​អ្នក Sync យក​សំឡេង​ល្អ​​ដែល​អ្នក​ចង់​បាន​​​​រវាង iPhone ទី២​ និង iPhone ទី​១ (iPhone កំពុង​ថត​វីដេអូ) បាន​ដោយ​ងាយ។ ​​​​

 

៨.ប្រើ Lens ​បន្ថែម​លើ​កាមេរ៉ា​ iPhone សម្រាប់​ការ​ថត​វីដេអូ​ក្នុង​កន្លែង​ចង្អៀត (មើល​វីដេអូ)។ ៩. ត្រូវ​កែ​វីដេអូ​នៅ​លើ​កុំព្យូទ័រ តែ​មិន​មែន​លើ iPhone ទេ៖ នៅ​ក្នុង​កុំព្យូទ័រ​មាន​មុខងារ​ច្រើន​ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​​កែ​ ឬ​កាត់​ត​វីដេអូ៕ ​​​​​​​​

 

អាន៖ តិច​អត់​​​ដឹងកាស​ iPhone មាន​ប្រយោជន៍​​​ពិសេស​​​១៤យ៉ាង​​​?

 

 

ដោយ៖ ប៉ែត ផាន់និត

ប្រភព៖ business2community