Yoona ក្រុម Girls' Generation បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ
- 2015-02-24 22:02:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yoona ក្រុម Girls' Generation បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ
ចន្លោះមិនឃើញ
សមាជិក Yoona របស់ក្រុមចម្រៀងកូរ៉េខាងត្បូង Girls' Generation បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Dongguk ហើយ បន្ទាប់ពីសិក្សានៅទីនោះរយៈពេល ៦ឆ្នាំ។
នៅថ្ងៃទី២៤ ខែកុម្ភៈនេះ Yoona បានចូលរួមពិធីចែកសញ្ញាប័ត្រនៅសាកលវិទ្យាល័យ Dongguk ដោយបានបញ្ចប់ការសិក្សាមុខជំនាញមហោស្រព និងភាពយន្ត។ តារាវ័យ ២៤ឆ្នាំរូបនេះបាននិយាយនៅថ្ងៃទទួលសញ្ញាប័ត្រថា "ខ្ញុំសោកស្ដាយដែលមិនបានចំណាយពេលច្រើនជាមួយសិស្សច្បង សិស្សប្អូន និងមិត្តភ័ក្ដិនៅសាលា ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានចូលរួមពិធីចែកសញ្ញាប័ត្រនៅថ្ងៃនេះ"។
ដោយមានអាកប្បកិរិយាល្អ និងបានកសាងស្នាដៃច្រើនជាមុខមាត់ដល់សាលាកន្លងមក Yoona ក៏ទទួលបានពានរង្វាន់បញ្ជាក់ស្នាដៃមួយដែរ នៅថ្ងៃទទួលសញ្ញាប័ត្រនេះ។
តារារូបនេះបានបន្តថា “ខ្ញុំមានអារម្មណ៍ខ្មាសអៀនបន្តិច តែក៏ត្រេកអរណាស់ដែរ ដែលបានទទួលពានរង្វាន់នេះ។ ខ្ញុំនឹងខិតខំប្រឹងប្រែងបន្តទៀតទៅអនាគត”។
Im Yoona បានចូលរៀននៅសាកលវិទ្យាល័យ Dongguk កាលពីឆ្នាំ២០០៩។ មិត្តរួមក្រុមរបស់នាងម្នាក់ គឺ Seohyun ក៏បានចូលរៀននៅសាកលវិទ្យាល័យនេះដែរ និងបានបញ្ចប់ការសិក្សាកាលពីខែសីហា ឆ្នាំមុន ៕
ចុចអាន៖មើលសម្រស់ YoonA ពេលថតរឿងចិនបុរាណ ស្រស់ស្អាតយ៉ាងណាដែរ?
ចុចអាន៖Girls’ Generation ល្បីក្នុងវិថីសិល្បៈ ចុះពួកគេមានការសិក្សាកម្រិតណាដែរ?
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ mwave