ទិញ​ស្មាត​ហ្វូន​សោះ​បែរ​ជា​បាន​ Tablet ​ប្រើ​មួយ​ទៀត ​មក​ដល់​កម្ពុជា​ហើយ

  • 2015-02-26 14:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Padfone mini ជា​ប្រភេទ​ស្មាតហ្វូន​ដែល​អាច​ចែក​រំលែក​អេក្រង់​ទៅ​កាន់​ Tablet មួយ​ទៀត​ដោយ​គ្រាន់​តែ​យក​ស្មាតហ្វូន​នោះ​ទៅ​សូក​បញ្ចូល​ជាប់​នឹង​ Tablet។ ឥឡូវ​ Padfone mini របស់​ក្រុម​ហ៊ុន ASUS នេះ​បាន​មក​ដល់​កម្ពុជា​ហើយ។

 

លោក​ ប៊ុន​ ហ៊រ ម្ចាស់​ហាង T-Shop បាន​ឲ្យ​ដឹង​ថា Padfone mini បាន​​ភ្ជាប់​នូវ​បច្ចេកវិទ្យា​ថ្មី​មួយ​មិន​ធ្លាប់​មាន។ វា​ជា​ប្រភេទ​ស្មាតហ្វូន​ដែល​អាច​ចែក​រំលែក​អេក្រង់​ទៅ​កាន់​ Tablet មួយ​ទៀត​ដោយ​គ្រាន់​តែ​យក​ស្មាតហ្វូន​នោះ​ទៅ​សូក​បញ្ចូល​ជាប់​នឹង​ Tablet ​ដែល​នេះ​ជា​បច្ចេកវិទ្យា​​ដ៏​អស្ចារ្យ​របស់ ASUS​។

 

លោក​បន្ត​ថា Padfone mini នេះ​មាន​ទម្ងន់ ១១៦ ក្រាម , CPU Dual Core 1.6 GHz , Ram 1GB , អង្គ​ចង់​ចាំ 8 GB អាច​បន្ថែម​រហូត​ 64 GB ជាមួយ​អេក្រង់​​​ទំហំ​ ៤ អ៊ីញ ដែល​អាច​ចែក​រំលែក​អេក្រង់​ទៅ Tablet ដែល​មាន​​ទំហំ​ ៧ អ៊ីញ។

 

Padfone mini ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Version 4.4 Kitkat អាច​មើល​​និង​សរសេ​រ​ភាសា​ខ្មែរ​បាន អម​ដោយ​កាមេរ៉ា​ក្រោយ ៨ មេហ្គាភីសែល និង មុខ ២ មេហ្គាភីសែល និង អាច​ប្រើ​បាន​ស៊ីម​ចំនួន ២។  សម្រាប់​តម្លៃ​លក់​លើ​ទីផ្សារ​ប្រហែល​ ២៩០ ដុល្លារ។

 

http://youtu.be/AszN4VcLJqA

 

ចុច​អាន៖ Honda Click ស៊េរី ២០១៦ មាន​ឈុត​វីដេអូ​

ចុច​អាន៖ កាមេរ៉ា Canon EOS 7D Mark II ឃើញ​ហើយ​ចង់​​បាន

ចុច​អាន៖ គ្រាន់​តែ​ស្រោម​ Vertu មួយ​សោះ​តម្លៃ​ជិត​ ២ ពាន់​ដុល្លារ

 

អត្ថបទ៖ ដារ៉ាឆានី​