ស្ងាត់ៗ អិល ឌី សម្ពោធចាក់បញ្ចាំងរឿង "ខ្មោចគ្រូកំណើត" ស្រែកផ្អើលរោងកុន យប់មិញ!
- 2024-05-07 04:15:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ អិល ឌី សម្ពោធចាក់បញ្ចាំងរឿង "ខ្មោចគ្រូកំណើត" ស្រែកផ្អើលរោងកុន យប់មិញ!
ចន្លោះមិនឃើញ
ផលិតកម្ម អិល ឌី បានសម្ពោធចាក់បញ្ចាំងជាផ្លូវការនូវខ្សែភាពយន្ដរឿង "ខ្មោចគ្រូកំណើត" កាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ ខណៈដែលហ្វេនៗ និងអ្នកស្រឡាញ់វិស័យភាពយន្ដទន្ទឹងរង់ចាំស្នាដៃថ្មីៗ អិល ឌី បានប្រកាសថា "ខ្មោចគ្រូកំណើត" នឹងចាប់ផ្ដើមចាក់បញ្ចាំងពីថ្ងៃទី៩ ខែឧសភា តទៅហើយ។
ជំនួសមុខលោក លៀក លីដា ដែលជាចាងហ្វាងផលិតកម្ម អិល ឌី តែងតែមានវត្ដមាននៅលើឆាកក្នុងថ្ងៃសម្ពោធ ម្ចាស់ស្នាដៃ គឺលោក នួន ម៉ូលីន បានបញ្ជាក់យ៉ាងខ្លីថា ខ្សែភាពយន្ដនេះត្រូវបានលោកនិពន្ធឡើងដោយផ្នែកលើជំនឿរបស់បងប្អូនខ្មែរដែលមានគ្រូកំណើត ហើយមានមនុស្សមួយចំនួនធំក៏ធ្លាប់ឮ ឬបានដឹងពីគ្រូកំណើតរបស់មនុស្សយើងម្នាក់ដែរ។
តាមរយៈPoster និងតួអង្គខ្មោចដែលបានគូសមុខមាត់ និងខ្លួនប្រាណឡើងស្រមក ក្នុងថ្ងៃសម្ពោធនោះ បានធ្វើឲ្យអារម្មណ៍អ្នកចូលរួមព្រឺក្បាល។ ពិធីសម្ពោធដែលចាប់ផ្ដើមតាំងពីម៉ោង ៥កន្លះល្ងាច នៅផ្សារទំនើបជីបម៉ុង ២៧១ គេក៏ឃើញវត្ដមានសិល្បករ សិល្បការិនី និងផលិតករជាច្រើនរូបផងដែរ។ អ្វីដែលកាន់តែប្លែកនោះ គឺសូម្បីតែតួសម្ដែងខ្លួនឯង ក៏ផ្អើលៗក្នុងឈុតដែលខ្លួនសម្ដែងដែរ ក្នុងពេលដែលបានចូលទស្សនាផ្ទាល់កាលពីយប់មិញ។
ខ្សែភាពយន្ដ រឿង "ខ្មោចគ្រូកំណើត" ជាស្នាដៃនិពន្ធរបស់លោក នួន ម៉ូលីន ដែលជាអ្នកនិពន្ធវ័យក្មេងធ្លាប់បញ្ចេញស្នាដៃមួយចំនួនជាមួយផលិតកម្ម អិល ឌី។ រឿងរបស់លោកតែងតែទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ទន្ទឹមគ្នានេះហ្វេនៗ និងអ្នកគាំទ្រវិស័យភាពយន្ដ ទន្ទឹងរង់ចាំទស្សនារឿងជាច្រើនទៀតរបស់ អិល ឌី ដូចជារឿង "ប្រវត្ដិស្នេហ៍នាងនាថ"ទាំងបីវគ្គ កំពុងដំណើរការថត បន្ទាប់ពីបញ្ចេញស្នាដៃរឿង "ខ្មោចគ្រូកំណើត"នេះទៅ៕