​​​​​​​ពិការ​ភ្នែក១០ឆ្នាំ​ ចុង​ក្រោយ​អាច​មើល​ឃើញ​មុខ​ប្រពន្ធ​​ឡើង​វិញ ព្រោះ​ឧបករណ៍​អេឡិចត្រូនិក​​

  • 2015-02-26 16:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​​ពិការ​ភ្នែក​ម្នាក់​អាច​មើល​ឃើញ​មុខ​ប្រពន្ធ​របស់​ខ្លួន​​ម្តង​ទៀត ​ដោយ​សារ​ឧបករណ៍​អេឡិចត្រូនិក​ Bionic Eye​ បន្ទាប់​ពី​រយៈ​ពេល​១០ឆ្នាំ​ ដែល​គាត់​បាន​រស់​នៅ​ក្នុង​ពិភព​ងងឹត​សូន្យឈឹង ​មើល​មិន​ឃើញ​អ្វី​ទាំង​អស់​។

 

 

បុរស​ម្នាក់​នេះ​ឈ្មោះ Allen Zderad មាន​វ័យ ៦៨ឆ្នាំ ​​បាន​កើត​ជំងឺ​ភ្នែក​​​ម្យ៉ាង​​រយៈ​ពេល​ ២០ឆ្នាំ ដែល​ធ្វើ​ឱ្យ​ភ្នែក​​​​ចុះ​ខ្សោយ​កាន់​តែ​ខ្លាំង​ឡើង​ៗ ​រហូត​​ឈាន​ដល់​ពិការ​បែប​នេះ។ ប៉ុន្តែ​ វា​ជា​រឿង​មួយ​សែន​រំភើប​ហួស​ថ្លែង ដែល​បុរស​ចំណាស់​​ម្នាក់​នេះ​​អាច​មើល​ឃើញ​ប្រពន្ធ​​គាត់​សាជា​ថ្មី​ ដោយ​សារ​មាន​ឧបករណ៍​អេឡិចត្រូនិក​ Bionic Eye ។

 

 

Bionic Eye ត្រូវ​បាន​ផលិត​ដោយ​ Mayo Clinic​ ដែល​ជា​គ្លីនិក​​​សិក្សា​ស្រាវជ្រាវ​មិន​ស្វែង​​រក​ផល​ចំណេញ​មួយ មាន​ទីតាំង​នៅ​ទីក្រុង Rochester នៃ​រដ្ឋ Minnesota  សហរដ្ឋអាមេរិក។ វា​អាច​ជួយ​អោយ​អ្នក​​បញ្ហា​ចក្ខុវិញ្ញាណ​ អាច​មើល​ឃើញ​សារ​​ឡើង​វិញ​បាន​។

 

 

ក្រោយ Allen Zderad ពាក់​ឧបករណ៍​ Bionic Eye ​លោក​​ក៏​បាន​មើល​ឃើញ​ប្រពន្ធ​ជា​ទី​ស្រឡាញ់ ដែល​មិន​បាន​ឃើញ​មុខ​អស់​រយៈ​ពេល១០ឆ្នាំ​ ហើយ​ក៏​បាន​អោប​គ្នា​យ៉ាង​ណែន​ ទាំង​ស្រក់​ទឹក​ភ្នែក​រៀងៗ​​ខ្លួន​ ព្រោះ​តែ​ក្ដី​រំភើប​ពន់​ពេក​​៕ ទស្សនា​វីដេអូ​បង្ហាញ​ពី​សេចក្ដី​ត្រេកអរ​របស់​ប្តី​ប្រពន្ធ​នេះ​ទាំង​អស់​គ្នា៖ ​

 

 

អាន៖ Chevrolet ច្នៃ​ដាក់​​កាំ​ភ្លើង​យន្ត​បាញ់​យ៉ាង​​សាហាវ មិន​ចាញ់​រថក្រោះ​​​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ​​​theguardian

អត្ថបទថ្មី