កុំកុំ ធាត់មើលអត់ចង់ស្គាល់ ពេលថតឈុតថ្មីជាមួយប្រពន្ធ
- 2015-02-27 13:00:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំកុំ ធាត់មើលអត់ចង់ស្គាល់ ពេលថតឈុតថ្មីជាមួយប្រពន្ធ
ចន្លោះមិនឃើញ
តារាសម្ដែងហុងកុង Donnie Yen (កុំកុំ) បានប្រែខ្លួនជាបុរសធាត់ម៉ាប់ខុសពីធម្មតា ពេលថតឈុតពាណិជ្ជកម្មថ្មីមួយជាមួយភរិយា Cissy Wang។
តាមការចុះផ្សាយរបស់សារព័ត៌មាន Netease Entertainment កាលពីថ្ងៃព្រហស្បតិ៍ តារាសម្ដែងកុំកុំ និងភរិយាបានថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ Sinomax។ តួឯក "The Monkey King” រូបនេះបានចំណាយពេលរាប់ម៉ោងដើម្បីតុបតែងមុខជាមនុស្សធាត់ ដោយបានជួលអ្នកជំនាញផ្នែកតែងមុខសម្រាប់តួហូលីវូដមកតុបតែងឲ្យ ដើម្បីឲ្យមើលទៅដូចជាមនុស្សធាត់ពិតៗ។
Donnie Yen និងភរិយា Cissy Wang ឬ Cecilia Wang បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា នៅទីក្រុង Toronto ប្រទេសកាណាដា កាលពីឆ្នាំ២០០៣ ដោយឥលូវនេះទទួលបានកូនប្រុសម្នាក់ និងស្រីម្នាក់ជាចំណងដៃ។ ទស្សនារូបភាពថ្មីៗ ដែល កុំកុំ ថតជាមួយភរិយាក្នុងពាណិជ្ជកម្ម Sinomax៖
ចុចអាន៖តារាចិនល្បីៗ ៦រូប ដែលមានប្រពន្ធជាកំពូលអ្នកមាន
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ hktopten