ផែន​ដី​នឹង​វិនាស​បែប​នេះ បើ​ Black Hole ​អាច​ចូល​ក្នុង​គន្លង​ព្រះ​អាទិត្យ​​​

  • 2015-02-28 13:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន ​ប្រហែល​ជា​មិន​ធ្លាប់​ស្គាល់​ថា​អ្វី​ទៅ​ហៅ​ថា Black Hole នោះ​ទេ​។ Black Hole ជា​ដុំ​ម៉ាស​មួយ​ដ៏​ធំ​ពណ៌​ខ្មៅ​​ ដែល​ស្ថិត​នៅ​ក្នុង​ចំណុច​កណ្ដាល​នៃ​​កាឡាក់ស៊ី​​​រាប់​លាន​របស់​ចក្រវាល​​ រួម​ទាំង​កាឡាក់ស៊ី Milky Way ដែល​ជា​លំនៅឋាន​បច្ចុប្បន្ន​របស់មនុស្ស​យើង​​​​ផង​ដែរ។

 

Black Hole 

 

Black Hole ជា​ដុំ​ម៉ាស​មាន​ទំនាញ​ខ្លាំង​​មហាសាល​​ ដែល​អាច​ស្រូប​ទាញ​​យក​សមាសធាតុ​ និង​ភព​តូច​ៗ​គ្រប់​ប្រភេទ​ឱ្យ​វិល​ខ្ញាល់​​ជុំវិញ​វា​។ ​ទោះ​ជា​យ៉ាង​ណា​អ្នក​វិទ្យា​សាស្រ្ត​មិន​ទាន់​ដឹង​ថា​តើ​ Black Hole នេះ​​នឹង​ឈាន​ជើង​ចូល​ក្នុង​គន្លង​ព្រះ​អាទិត្យ​​ពេល​ណា​នោះ​ទេ​។ ប៉ុន្តែ​ប្រសិន​វា​អាច​បង្វិល​ទិស​ដៅ​​ចូល​ក្នុង​គន្លង​ព្រះ​អាទិត្យ​មែន​​ តើ​ភព​ផ្សេងៗ​ ជាពិសេស​ភព​ផែន​ដី​​ ដែល​យើង​កំពុង​រស់​នៅ​ នឹង​ទៅ​ជា​យ៉ាង​ណា?

 

​ថ្មី​ៗ​នេះ​អ្នក​វិទ្យាសាស្ត្រ​ចិន​បាន​រក​ឃើញ​ Black Hole ​ដ៏​ធំ​មួយ​ឈ្មោះ SDSS J010013.02​ ​មាន​ទំហំ​ធំ​ជាង​ភព​ព្រះអាទិត្យ​ដល់​ទៅ ១២ពាន់​លាន​ដង និង​បាន​កកើត​ឡើង​​ប្រហែល​រយៈ​ពេល​ ៩០០លាន​ឆ្នាំ​ បន្ទាប់​ពី Big Bang។ នេះ​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន CNN​។

 

 

ទស្សនា​វីដេអូ​អំពី​ "ការ​វិនាស​សាប​​សូន្យ​នៃ​ភព​ផែន​ដី"​ ដែល​ត្រូវ​បាន​ស្រូប​យក​ដោយ Black Hole (សមាសធាតុ​គ្រប់​យ៉ាង​របស់​ផែន​ដី​ ​រួម​ទាំង​បរិយាកាស​នឹង​ត្រូវ​ស្រូប​យក​អស់​) ប្រសិន​បើ​វា (Black Hole) ​ចូល​ក្នុង​​គន្លង​ព្រះអាទិត្យ​​​។

 

 

Sabay នឹង​ពន្យល់​បន្ថែម​ពី​ការ​កកើត​នៃ​ Black Hole នៅ​ពេល​ក្រោយ​បន្ត​ទៀត​។ ​​

 

អាន៖ ដុំ​អាចម៍​ផ្កាយ​ធំ​ហោះ​កាត់​កៀក​ផែនដី​យប់​ស្អែក​នេះ អាច​អង្គុយ​មើល​ជាមួយ​សង្សារ​បាន

 

ដោយ៖ ប៉ែត ផាន់និត

ប្រភព៖ cnnnasa