សើច​សប្បាយ​ៗ ឡូរ៉ា ម៉ម ​និយាយ​ពី​រឿង​ស្នេហា

  • 2015-03-03 18:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡូរ៉ា ម៉ម តារា​ចម្រៀង​ខ្មែរ​-អាមេរិកាំង បាន​និយាយ​ទាំង​សើច​សប្បាយ​ៗ​ពី​រឿង​ស្នេហា ប្រាប់ Sabay ថា​បេះដូង នាង​មិន​ទាន់​មាន​ការ​ជំពាក់​ជំពិន​ជាមួយ​នរណា​ឡើយ ព្រោះ​បំណង​ទី​១​ដែល​នាង មក​រស់​ផ្ញើ​ខ្លួន​នៅ​ស្រុក​ខ្មែរ គឺ​ដើម្បី​សិល្បៈ។

 

“ហាហា អត់​ទាន់​មាន​ទេ ពី​ព្រោះ ខ្ញុំ​មក​ស្រុក​ខ្មែរ​នេះ មាន​ការងារ​សំខាន់​ជាង​ហ្នឹង ចំពោះ​ស្នេហា​ចាំ​បន្តិច​សិន ខ្ញុំ​ចង់​គិត​ពី​រឿង​ស្រុក​ខ្មែរ​សិន ចាំ​បន្តិច​ទៀត​ប្រហែល​ជា​មាន​ហើយ​(សើច)" ឡូរ៉ា ម៉ម ឆ្លើយ​ប្រាប់ Sabay ចំពោះ​សំណួរ​ថា មាន​មិត្ត​ប្រុស​ហើយ​ឬ​នៅ។

 

 

មក​ទល់​នឹង​ពេល​នេះ ឡូរ៉ា ម៉ម មាន​វ័យ ២៨​ឆ្នាំ​ហើយ ហើយ​ជាមួយ​នឹង​ការ​ឆ្លើយ​ថា ចាំ​បន្តិច​ចំពោះ​ស្នេហា នាង​ក៏​មិន​ទាន់​ច្បាស់​ដែរ​ថា មិត្ត​ប្រុស ឬ​គូ​ជីវិត​របស់​នាង​គួរ​តែ​ជា​បុរស​ខ្មែរ​សុទ្ធ ខ្មែរ​អាណិកជន ឬ​ក៏​ជនជាតិ​បរទេស។ ឡូរ៉ា ឆ្លើយ​យ៉ាង​ខ្លី​ថា "ចាំ​មើល​សិន ខ្ញុំ​អត់​ទាន់​ដឹង អត់​ទាន់​ច្បាស់​ទេ បើ​ខ្មែរ​គេ​ល្អ គឺ​បាន តែ​ចាំ​មើល​សិន(សើច)”។

 

តារា​ចម្រៀង​ស្រី​កូន​កាត់ ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នា​មួយ​រយៈ​ចុង​ក្រោយ​រូប​នេះ ប្រាប់​ថា អ្វី​ដែល​នាង​ត្រូវ​ធ្វើ​ដំបូង​គេ គឺ​ការងារ​សិល្បៈ ជា​អ្វី​ដែល​នាង​បាន និង​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន ក្នុង​នោះ​សំខាន់​បំផុត គឺ​នាង​ចង់​បំផុស​ឲ្យ​យុវវ័យ​ស្រឡាញ់ អ្វី​ដែល​ជា​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​យើង។ យ៉ាង​ណា​ក៏​ដោយ ឡូរ៉ា កត់​សម្គាល់​ឃើញ​ថា វិស័យ​សិល្បៈ​របស់​ខ្មែរ​យើង​កំពុង​រីក​លូតលាស់​ហើយ។

 

ក្នុង​បេសកកម្ម​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ​នេះ ឡូរ៉ា ប្រាប់​ថា នាង​ត្រៀម​នឹង​បញ្ចេញ​បទ​ថ្មី​ចង្វាក់​ម៉ាឌីហ្សុន ក្នុង​អំឡុង​ខែ​មីនា​នេះ រួម​ទាំង​បទ​មួយ​ចំនួន​ទៀត ត្រៀម​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ខាង​មុខ​ផង​ដែរ៕

 

http://youtu.be/Vel_xFzIvlA

 

អត្ថបទ៖ ទារិកា