ពាក់មួកសុវត្ថិភាពរាល់ថ្ងៃ តិចអត់ដឹងលេខស្តង់ដាមួកនៅកម្ពុជា
- អង្គារ, 3 មីនា 2015 17:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក់មួកសុវត្ថិភាពរាល់ថ្ងៃ តិចអត់ដឹងលេខស្តង់ដាមួកនៅកម្ពុជា
ចន្លោះមិនឃើញ
មិនថានៅបណ្ដាប្រទេសផ្សេងៗទេ សូម្បីនៅកម្ពុជាក៏មានលេខស្តង់ដាមួកសុវត្ថិភាពដែរ។ ការប្រើប្រាស់មួកស្របតាមស្តង់ដាត្រឹមត្រូវ ជួយឲ្យអ្នកបើកបរចៀសផុតពីការរងរបួសក្បាលធ្ងន់ធ្ងរបានដល់៧២% និងកាត់បន្ថយឱកាសនៃការស្លាប់បានដល់ទៅ៣៩%( អាស្រ័យការប្រើប្រាស់ល្បឿន)។ នេះបើតាម អង្គការជនពិការអន្តរជាតិប៊ែលហ្ស៊ិកនិងអង្គការសុខភាពពិភពលោក។
របៀបមើលលេខស្តង់ដា លោក មួរ សុខឃឿន មន្ត្រីគម្រោងកម្មវិធីលើកកម្ពស់ការយល់ដឹងនិងការអប់រំសុវត្ថិភាពលើដងផ្លូវ នៃអង្គការជនពិការអន្តរជាតិប៊ែលហ្ស៊ិក និយាយថា មានរបៀបពីរយ៉ាងក្នុងការមើលលេខស្តង់ដាមួកសុវត្ថិភាព។ ទីមួយ ជាទូទៅលេខស្តង់ដារមួកច្រើនដាក់នៅផ្នែកខាងក្រោយនៃមួក។ ឧទាហរណ៍មួកមកពីប្រទេសថៃ នៅក្រោយផ្នែកនៃមួកនោះមានដាក់ logoថា TIS 369-2539 ។
ទីពីរ តាមរយៈត្រានិងលេខកូដដែលបិទនៅលើថង់ប្លាស្ទិកស្រោបមកជាមួយនៅពេលទិញមួកថ្មី។ វាភ្ជាប់មកជាមួយនៅក្រដាសពណ៌សដែលមានត្រាមានន័យថា មួកនោះនាំចូលមកត្រឹមត្រូវតាមមន្ត្រីគយរបស់រាជរដ្ឋាភិបាលទទួលស្គាល់ថាមួកនោះមានលេខកូដស្តង់ដា និងបង់ពន្ធត្រឹមត្រូវ។
ការផ្លាស់ប្ដូរមួកសុវត្ថិភាព
មួកសុវត្ថិភាព សំដៅដល់មួកសុវត្ថិភាពតាមស្តង់ដាជាតិដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច សម្រាប់ពាក់នៅពេលធ្វើដំណើរតាមទោចក្រយានយន្តឬត្រីចក្រយានយន្តក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ការពារអាយុជីវិតអ្នក ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទោះធ្វើដំណើរជិតឬឆ្ងាយ៕
សូមអាន៖ តម្លៃផាកពិន័យថ្មី នៃច្បាប់ចរាចរណ៍ដែលអ្នកគួរដឹង អត្ថបទ៖ លឹម សុនា