តោះ! ​​បោះ​ឆ្នោត​ឲ្យ​តារា​ខ្មែរ​យើង​ជាប់​ពាន Mister Global 2015

  • 2015-03-03 21:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្ដែង និង​ម៉ូដែល​ខ្មែរ​មួយ​រូប​គឺ​លោក ឈុន វរៈ​កុសល្យ បាន​ជាប់​ក្នុង​បញ្ជី​បោះឆ្នោត​ដណ្ដើម​ពាន​រង្វាន់​អន្តរជាតិ​ពី​កម្មវិធី​ Mister Global 2015 ជាមួយ​បេក្ខជន​មក​ពី​ប្រទេស​ផ្សេង​ៗ​សរុប ២១ប្រទេស។

 

កម្មវិធី Mister Global 2015 បាន​ប្រកាស​ឈ្មោះ​បេក្ខជន​ចំនួន ២១​រូប មក​ពី​២១​ប្រទេស សម្រាប់​ការ​បោះឆ្នោត​​ដណ្ដើម​ពាន​រង្វាន់ Mister Global 2015 People's Choiceចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី​៦ ខែ​មីនា។ ក្រៅ​ពី​ការ​បោះឆ្នោត​លើ​គេហទំព័រ​ផ្លូវការ​របស់ Mister Global អ្នក​គាំទ្រ​ក៏​អាច​បោះឆ្នោត​តាម​រយៈ​បណ្ដាញ Facebook ផង​ដែរ។

 

 

ប្រិយមិត្ត​អាច​បោះឆ្នោត​ឲ្យ​បេក្ខជន​កម្ពុជា​យើង​តាម ២វិធី​ខាង​ក្រោម​នេះ​៖

 

១. ចុច​ត្រង់​នេះ​ ដើម្បី​បោះ​ឆ្នោត​ផ្ទាល់​លើ​គេហទំព័រ Missosology (ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​៦ ខែ​មីនា វេលា​ម៉ោង ៥ល្ងាច) បេក្ខជន​មក​ពី​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​៣ ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា TOuch Kosal។

 

២. បោះ​ឆ្នោត​តាម​រយៈ​បណ្ដាញ Facebook ដើម្បី​ឲ្យ​បេក្ខជន​អាច​ឈាន​ចូល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ (ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​៧ ខែ​មីនា វេលា​ម៉ោង ៥ល្ងាច) ដោយ៖

 

រូប​ថត​​ ឈុន វរៈ​កុសល្យសម្រាប់​ការ​បោះឆ្នោត​លើ Facebook

 

កម្មវិធី “MISTER GLOBAL” វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៥។ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៤ ដែល​ម្ចាស់​ជយលាភី​កាល​ពី​ឆ្នាំ​មុន​បាន​លើ​បេក្ខជន​មក​ពី​ប្រទេស​ភូមា​ឈ្មោះ​ Marco Victor ៕

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន​ ប្រភព៖ missosology

អត្ថបទពេញនិយម
អត្ថបទថ្មី