ប្រើ​រទេះ​ឈើ​រុញ​ម្ដាយ​ជរា​ចូល​លេង​សួន​កម្សាន្ត រំជួល​ចិត្ត​អ្នក​ទេសចរ​

  • 2014-10-06 22:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​នៅ​ខេត្ត​សាង​តុង ​ប្រទេស​ចិន បាន​ទាក់ទាញ​ចំណាប់​អ្នក​ទេសចរ​ឲ្យ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​តស៊ូ​ប្រើ​រទេះ​ឈើ​រុញ​ម្ដាយ​ជរា​ដែល​មាន​អាយុ​៨៦​ឆ្នាំ ទៅ​​លេង​សួន​កម្សាន្ត​មួយ​កន្លែង។

 

 

​​កូន​ប្រុស​ចិត្ត​កតញ្ញូ​ឈ្មោះ Zhang Jinbao បាន​និយាយ​ថា ម្ដាយ​របស់​លោក​មាន​បញ្ហា​ជើង​មិន​អាច​ដើរ​រួច​ឡើយ ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​ចិត្ត​ប្រើ​រទេះ​ឈើ​ជូន​ម្ដាយ​លំហែ​ជុំវិញ​សួន​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​មួយ​ដែល​មាន​មនុស្ស​ដ៏​ច្រើន​កុះករ។

 

 

អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជា​ច្រើន បាន​នាំ​គ្នា​ជជែក​ពី​រូប​ភាព​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ។ ក្នុង​ចំណោម​នោះ មាន​ម្នាក់​បាន​បញ្ចេញ​ពី​អារម្មណ៍​ពិត​ថា "ខ្ញុំ​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ទេ ហើយ​មនុស្ស​ជា​ច្រើន​ទៀត​នៅ​កន្លែង​ផ្សេង​ក៏​នឹង​មាន​អារម្មណ៍​ដូច​ខ្ញុំ​ដែរ"។ ឯ​អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​ទៀត​បាន​ឲ្យ​សញ្ញា​មេដៃ និង​បាន​សរសេរ​ថា "ពិតជា​កូន​កតញ្ញូ​មែន! បុរស​អស្ចារ្យ​របស់​ប្រទេស​ចិន"។

 

 

​អ្នក​ផ្សេងៗ​ទៀត​បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​ដែល​រស់នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​ចិន មាន​ជីវភាព​យ៉ាប់យ៉ឺន​បំផុត។ ពួក​គេ​ធ្វើ​ការ​ក្នុង​ស្រែចម្ការ​ដោយ​ប្ដូរ​យក​ប្រាក់​កម្រៃ​តិចតួច​ តាំង​ពី​ដើម​ឆ្នាំ​ដល់​ចុង​ឆ្នាំ។ អ្នក​នៅ​តំបន់​នោះ គ្មាន​លុយ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ផ្សេង​ៗ​ឡើយ។ មនុស្ស​ចាស់ៗ​ជា​ច្រើន មិន​បាន​ទាំង​ស្គាល់​រថភ្លើង ឬ​យន្តហោះ​ផង។ ដូច្នេះ ការ​ចំណាយ​ពេល​ជូន​ម្ដាយ​ឪពុក​ដើរ​លេង​កម្សាន្ត និង​ឃើញ​ពិភព​ផ្សេង​ក្រៅ​ពី​ស្រែ​ចម្ការ គឺ​ជា​រឿង​ល្អ​បំផុត៕​​​

 

 

 

 

 

 

*ពិការ​មែន​ពិត​តែ​ចិត្ត​ខ្លាំង ខំប្រឹង​ឡើង​ភ្នំ​ទាំង​គ្មាន​ជើង៖ ចុចអាន

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ shanghaiist

អត្ថបទថ្មី