iPhone 6 ​​​ហាង​ទម្លាក់​តម្លៃ​កាន់​តែ​ទាបប្រជែង​​​ក្រុមហ៊ុន​នាំ​ចូល​

  • 2015-03-04 16:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ក្តៅ​គគុក​សម្រាប់​ទីផ្សារ iPhone ក្នុង​ពេល​ដែល​ទូរសព្ទ​ស៊េរី​ថ្មី​របស់ Apple ត្រូវ​បាន​ហាង​នានា​ដាក់​លក់​ក្នុង​តម្លៃ​ទាប​ជាង​ដើម្បី​ប្រជែង​ក្រុមហ៊ុន​នាំ​ចូល។

 

iPhone 6 នៅ​ហាង​សុខលី​ដែល​លក់​ក្នុង​តម្លៃ​​ប្រហែល ៧១០ ដុល្លារ​ទាប​ជាង​ក្រុមហ៊ុន​នាំ​ចូល​

 

នៅ​ហាង​សុខលី iPhone 6 ទំហំ 16 GB ​ហាង​នេះ​លក់ក្នុង​តម្លៃ​តែ​ជាង ៧១០ ដុល្លារ​តែ​ប៉ុណ្ណោះ​ ខណៈ​ដែល​ក្រុមហ៊ុន​ពីរ​ដែល​អះអាង​បាន​សិទ្ធិ​ពី Apple គឺ Smart និង iOne iPhone 6 ទំហំ 16 GB ដូច​គ្នា​នេះ លក់​ក្នុង​តម្លៃ ៧២៨ ដុល្លារ​និង ៧៣៩ ដុល្លារ​។

 

ក្រៅ​ពី iPhone 6 ទូរសព្ទ​ម៉ូដែល​ថ្មី​មួយ​ទៀត​របស់ Apple គឺ iPhone 6 Plus ក៏​ហាង​​នេះ​​លក់​ក្នុង​តម្លៃ​ទាប​ប្រជែង​ក្រុមហ៊ុន​នាំ​ចូល ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អតិថិជន។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម