Fellaini ​​​ចែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ស្រី​តារា​សិច Jeffers​

  • 2015-03-05 17:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Marouane Fellaini របស់​ក្រុម​បិសាច​ក្រហម Manchester United ​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​បែក​បាក់​គ្នា​ជាមួយ​នឹង​មិត្ត​ស្រី​ឈ្មោះ Roxanne Jeffers ​ដែល​ជា​តារា​សិច​ហើយ បើ​ទោះ​បី​ជា​កន្លង​មក​​នាង​ធ្លាប់​និយាយ​ថាស្រលាញ់​ម៉ូដ​សក់​​កីឡាករ​សក់​​​សំពោង​​ធំ​រូប​នេះ​ក៏​ដោយ។

 

 

 

កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​​​វ័យ​ ២៧​ឆ្នាំ​រូប​នេះ បាន​ទាក់​ទង​ជាមួយ​នឹង​ Jeffers រយៈពេល​១​ឆ្នាំ​មក​ហើយ និង​ធ្លាប់​​បណ្ដើរ​គ្នា​យ៉ាង​ស្និទ្ធិ​ស្នាល​ កាល​ពី​ការ​ប្រកួត​ FIFA World Cup ​នៅ​ប្រេស៊ីល​ទៀត​ផង។ នាង Jeffers ក៏​ធ្លាប់​ប្រាប់​ដល់​មិត្តភ័ក្ដិ​របស់​នាង​ថា នាង​លង់​ស្នេហ៍ និង​ស្រលាញ់​ម៉ូដ​សក់ “Cute” ​របស់​ Fellaini ខ្លាំង​ណាស់។​ យ៉ាង​ណា​ក្ដី ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ​នៅ​ពេល​នេះ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Metro។

 

 

 

​​​​​Jeffers ​ដែល​ជា​តារា​ម៉ូដែល​ផង​នោះ ក៏​ធ្លាប់​ទាក់​ទង​ជាមួយ​នឹង​អតីត​កីឡាករ​​ក្រុម​ Chelsea និង​ជម្រើស​ជាតិ​អង់គ្លេស Ashley Cole ផង​ដែរ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Metro

អត្ថបទពេញនិយម
អត្ថបទថ្មី