​Caroline ​ប្រាប់​​ពី​អារម្មណ៍ ​ពេល​បាន​ទៅ​​កីឡដ្ឋាន​ក្រុម​ Liverpool

  • 2015-03-05 22:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​វាយ​កូន​បាល់​ដ៏​ឆ្នើម​ Caroline Wozniacki មិន​ដែល​​​​លាក់​បាំង​ក្ដី​ស្រលាញ់​ចំពោះ​ក្រុម​ហង្ស​ក្រហម ​​Liverpool ​ម្ដង​​ណា​នោះ​ទេ។ ​ក្នុង​ការ​សម្ភាសន៍​ជាមួយ​ FIFA.com ​កាល​ពី​ម្សិល​មិញ Caroline បាន​ប្រាប់​ថា ​នាង​ពិត​ជា​រីក​រាយ​ខ្លាំង​ ពេល​ដែល​ឃើញ​ក្រុម​ Liverpool ​​មាន​ទម្រង់​លេង​ល្អ​ឡើង​វិញ។

 

 

 

​​កីឡា​ការិនី​​​សញ្ជាតិ​​ដាណឺម៉ាក ​វ័យ​ ២៤​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​គេ​សួរ​ថា តើ​នាង​មាន​អារម្មណ៍​បែប​ណា ពេល​ដែល​បាន​ទៅ​ទស្សនា​ការ​ប្រកួត​នៅ​កីឡដ្ឋាន Anfield ហើយ​​មូល​ហេតុ​អ្វី បាន​ជា​នាង​ពាក់​អាវ​ក្រុម Liverpool ​អំឡុង​ពេល​កម្ដៅ​សាច់ដុំ​មុន​ប្រកួត នៅ​ក្នុង​ទី​ក្រុង​ Doha ប្រទេស​កាតា​?

 

​​​នាង​បាន​និយាយ​ថា៖ "​ខ្ញុំ​បាន​ទៅ​កាន់​កីឡដ្ឋាន Anfield ​២/៣​ដង​ហើយ។ ខ្ញុំ​ស្រលាញ់​ទី​នោះ។ គ្មាន​អ្វី​អស្ចារ្យ​ជាង​​បរិយាកាស​នៅ​ទី​នោះ នៅ​ពេល​ពួកគេ​ច្រៀង​​បទ "You'll Never Walk Alone” នោះ​ទេ វា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​គ្រប់​ពេល​វេលា​ទាំង​អស់។ ខ្ញុំ​ក៏​មាន​អាវ​​ស៊ីញេ​របស់​ Gerrard ២/៣ នៅ​ផ្ទះ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​​អាវ​មួយ​ទៀត​ពី​មិត្ត​ខ្ញុំ​ម្នាក់​នៅ​ Doha។ ខ្ញុំ​ពាក់​អាវ​នោះ អំឡុង​ពេល​​ខ្ញុំ​កម្ដៅ​​សាច់ដុំ​ ព្រោះ​ធ្វើ​ឲ្យ​​ខ្ញុំ​រីករាយ ហើយ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​គ្រប់​គ្នា​ច្រើន​ដែរ"។

 

 

 

នេះ​អាច​ជា​ហេតុ​ផល​មួយ ដែល​ Caroline មិន​ព្រម​រៀប​ការ​ជាមួយ​នឹង​មិត្ត​ប្រុស​របស់​នាង​ Rory McIlroy ​ដែល​ជា​អ្នក​វាយ​កូន​គោល​ដ៏​ល្បី ព្រោះ​តែ​​អ្នក​ទាំង​២ ​​គាំទ្រ​ក្រុម​បាល់ទាត់​ ដែល​ជា​គូ​ប្រជែង​​​នឹង​គ្នា ពោល​គឺ​ McIlroy ជា​អ្នក​គាំទ្រ​ក្រុម​ Manchester United៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BleacherReport​​

អត្ថបទថ្មី