មើល​​ចុះ...​តារា​​​ថ្មីៗ​ភាគ​ច្រើន​​​ចូល​រួម​ថត​MV​ចូល​ឆ្នាំ​របស់​ រស្មីស្ទឹងសែន​​ម្សិលមិញ

  • 2015-03-06 17:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ពី​ផលិតកម្ម​ចម្រៀង​ធំៗ​ផ្សេង​ទៀត រស្មី​ស្ទឹងសែន បាន​ជ្រើស​រើស​បរិវេណ​សួន​កម្សាន្ត Dream Land ដែល​ជា​ទីតាំង​កណ្ដាល​ក្រុង​ភ្នំពេញ ដើម្បី​ថត ​MV​សម្រាប់​អាល់ប៊ុម​ចូលឆ្នាំ​របស់​ខ្លួន កាល​ពី​ម្សិលមិញ​នេះ ស្រប​ពេល​ដែល​​តួសម្ដែង​ភាគ​ច្រើន​ ទើប​ចាប់​ផ្ដើម​ថ្មីៗ​ប៉ុណ្ណោះ។

 

 

លោក កែវ រតនា អ្នក​ដឹក​នាំ​ការ​សម្ដែង​ប្រាប់​ថា យ៉ាង​ហោច​ណាស់​មាន​បទ​ចម្រៀង​ចំនួន​៣​អាល់ប៊ុម ស្មើនឹង​៣០​បទ ត្រៀម​ចរាចរណ៍​លើ​ទីផ្សារ​នៅ​ក្នុង​ខែ​នេះ​ ដែល​ជា​ចង្វាក់​ប្រពៃណី ដើម្បី​រាំ​លេង​កម្សាន្ត​សម្រាប់​ឱកាស​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ។ អ្នក​ដឹកនាំ​ដដែល​បញ្ជាក់​ថា នេះ​ជា​ចំនួន​មួយ​ច្រើន​ជាង​ឆ្នាំ​កន្លង​មក​សម្រាប់​ផលិតកម្ម​​ក្នុង​ដំណើរ​ផលិត​ចម្រៀង​ជា​ថ្មី ហើយ​ក៏​មាន​បទ​មួយ​ចំនួន​អាច​នឹង​ផ្ទុះ​ទៀត​ផង ដោយ​ផ្អែក​លើ​ខ្លឹម​សារ​បទ​ចម្រៀង និង​ទឹក​ដម​សំឡេង​តារា​ចម្រៀង​ជា​ដើម។

 

អ្នក​ដឹក​នាំ​ដដែល​សង្ឃឹម​ថា ឆ្នាំ​នេះ​អាច​នឹង​មាន​ការ​គាំទ្រ​ច្រើន​ជាង​ឆ្នាំ​មុន បន្ទាប់​ពី​បទ​ចម្រៀង​ទាំង​នោះ ដាក់​ចរាចរណ៍​លើ​ទីផ្សារ៕

 

 

 

 

 

 

 

 

 

 

អាន​អត្ថបទ៖ ល្អ​សើច​មែន…”យាយ​រៀន​​អង់គ្លេស” ពី​កុមារី គង់ សូនីតា អ្នក​ស្ដាប់​ទះ​ដៃ​ប្រាវៗ!

អានអត្ថបទ៖ វ៉ាង ស្រីណូ អស់​អាលីង​ហ្មង…!

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី