ស្រីពៅ ថ្មីសុទ្ធ
- 2015-03-06 18:13:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីពៅ ថ្មីសុទ្ធ
ចន្លោះមិនឃើញ
ស្រីពៅ ទើបតែចាប់ប្រឡូកសិល្បៈម្សិលមិញនេះ ដោយនាងរាំឲ្យផលិតកម្ម រស្មីស្ទឹងសែន ក្នុងការថតMV ត្រៀមរដូវចូលឆ្នាំនាខែមេសាខាងមុខ។ ស្រីពៅ មានឈ្មោះ ពិតថា អម សេងលាង ជាអ្នកស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម។ ការចង់ក្លាយជាអ្នកសិល្បៈ គឺជាបំណងរបស់ស្រីពៅ ជាយូរមកហើយ។ ជាមួយគ្នានោះក្រុមគ្រួសារក៏មានការលើកទឹកចិត្តផងដែរ។
បច្ចុប្បន្ន ស្រីពៅ មានវ័យ ២១ឆ្នាំ គឺជាអតីតកម្មការិនីរោងចក្រ ហើយ បច្ចុប្បន្ននាង ធ្វើការជា អ្នករត់តុ ក្នុងកម្មវិធីផ្សេង។ ការចង់មកចាប់អាជីព ជាអ្នកសិល្បៈនេះ ស្រីពៅចង់ក្លាយជាតារាសម្ដែង និង តារាបង្ហាញម៉ូដ។
ស្រីពៅ បានលើកឡើងថា នាងដឹងយ៉ាងច្បាស់ថា អ្នកសិល្បៈមួយចំនួនសង្គមមិនសូវឲ្យតម្លៃទេ ប៉ុន្តែដោយសារតែការស្រលាញ់ ដូចនេះ ស្រីពៅ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រឈមនឹងបញ្ហាទាំងនេះ។ ប្រសិនបើមានផលិតកម្ម ឬអ្នកដឹកនាំសិល្បៈ ណាចង់ហៅថត ស្រីពៅ ស្វាគមន៍ជានិច្ច តែនាងស្នើ ថត កុំឲ្យសិចស៊ីខ្លាំងពេក តែប៉ុណ្ណោះ៕
វីដេអូ
http://youtu.be/ovD4NYgUAsw
អានអត្ថបទ៖ ឈុតប្រពៃណី Mister Global អាស៊ីរួមទាំងកម្ពុជា មួយណាលេចធ្លោជាងគេ?
អានអត្ថបទ៖ ល្អសើចមែន…”យាយរៀនអង់គ្លេស” ពីកុមារី គង់ សូនីតា អ្នកស្ដាប់ទះដៃប្រាវៗ!
អត្ថបទ៖ ខុត សីហា