ដឹង​អត់​ថា ឈិន ឡុង​ មាន​ទ្រព្យ​សរុប​ប៉ុន្មាន​?

  • 2014-09-30 17:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ជា​ច្រើន​ប្រហែល​ជា​អ្នក​គាំទ្រ​របស់​កំពូល​តារា​ក្នុង​ភាពយន្ត​វាយ​តប់​ហុងកុង ឈិន ឡុង ឬ​ Jackie Chan។ ការ​សម្ដែង​ក្បាច់​គុន​ និង​ភាព​ក្រមិចក្រមើម​របស់​គាត់​​ពិត​ជា​​ធ្វើ​ឲ្យ​ទស្សនិកជន​ពេញ​ចិត្ត​គ្រប់​ៗ​គ្នា។ ប៉ុន្តែ​ប្រិយមិត្ត​ដឹង​ទេ​ ថា​តារា​រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប៉ុន្មាន?​

 

 

យោង​តាម​សារព័ត៌មាន Want China Times ​ឲ្យ​ដឹង​ថា តារា​សម្ដែង​ហុងកុង ឈិន​ឡុង (Jackie Chan) មាន​ទ្រព្យ​សម្បត្តិ​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​ ៣២០​លាន​ដុល្លារ។

 

​តាម​រយៈ​ប្រភព​ព័ត៌មាន​នេះ ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​របស់ តារា​វ័យ ៦០​ឆ្នាំ​រូប​នេះ មាន​ដូច​ជា អចលនទ្រព្យ​ច្រើន​ជាង ១០​កន្លែង​នៅ​ជុំ​វិញ​ពិភពលោក, ឡាន​ទំនើប​ជាង ៣០​គ្រឿង, ឧទ្ធម្ភាគចក្រ​តម្លៃ​ជាង ៣២​លាន​ដុល្លារ ១​គ្រឿង, ផ្ទះ​បុរាណ​ប្រហែល​ជា ៣​ ៤, ផ្ទះ​លំហែ​ចំនួន ២, រួប​គំនួរ​ដ៏​មាន​តម្លៃ​ជា​ច្រើន​របស់​វិចិត្រករ Xu Beihong, និង​វត្ថុ​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ជា​ច្រើន​ទៀត។

 

លើស​ពី​នេះ​ទៀត ​ថ្មី​ៗ​នេះ ឈិន ឡុង​ ​បាន​បើក​សារមន្ទីរ Jackie Chan មួយ​​​នៅ​ទីក្រុង​សៀងហៃ ដោយ​​ចំណាយ​ដើម​ទុន​ប្រហែល​ជា ៦,៤៥​លាន​ដុល្លារ ដែល​នេះ​គេ​មិន​ទាន់​គិត​ពី​ភាពយន្ត និង​ស្នាដៃ​ដែល​លោក​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​នោះ​ឡើយ។ ​​

 

នៅ​ពេល​គេ​សុំ​ការ​បក​ស្រាយ​បំភ្លឺ​អំពី​ព័ត៌មាន​នេះ ឈិន ឡុង​ គ្រាន់​តែ​និយាយ​ថា​គាត់​មិន​មាន​ទ្រព្យ​ច្រើន​ដល់​លោក Jack Ma (មហា​សេដ្ឋី​ និង​នាយក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អ៊ីនធឺណិត Alibaba ដែល​មាន​ទ្រព្យ​សរុប​ប្រមាណ ១២​ពាន់​លាន​ដុល្លារ) នោះ​ឡើយ។ Jackie Chan ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា គាត់​ទទួល​បាន​ចំណូល​ពី​ការ​ផលិត និង​ចែកចាយ​ភាពយន្ត ច្រើន​ជាង​ពី​ការ​សម្ដែង ៕​

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ yahoo